**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

រដ្ឋាភិបាលអង់គ្លេស នឹងផ្ដល់មីស៊ីលស៊េរី lightweight multi-role ៦៥០គ្រាប់ គិតជាទឹកប្រាក់ជាង ២១៣លានដុល្លារ ទៅឱ្យអ៊ុយក្រែន

ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះបានប្រកាសថាខ្លួននឹងផ្ដល់មីស៊ីលស៊េរី lightweight multi-role ចំនួន៦៥០គ្រាប់ គិតជាទឹកប្រាក់ស្មើនឹងជាង ២១៣.១៣លានដុល្លារ ទៅឱ្យអ៊ុយក្រែន ដើម្បីជួយពង្រឹងសមត្ថភាពទប់ទល់នឹងការវាយប្រហារដោយដ្រូន និងការវាយប្រហារទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រុស្ស៉ី កាលពីសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយជំរុញឱ្យលោក ហ្សេលេនស្គី អំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចផ្ដល់ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៉ី។ ការប្រកាសផ្ដល់មីស៊ីលខាងលើ ធ្វើឡើងចំពេល រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ចូលរួមក្នុងកិច្ចប្រជុំមួយរបស់ក្រុមចម្រុះ Ukraine Defence Contact Group ដែលមានសមាជិក៥០ប្រទេស នៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេសអាល្លឺម៉ង់។

ជាមួយការប្រកាសផ្ដល់មីស៊ីលបន្ថែម ក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ជាក់ដែរថាអនុវត្តតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មីរបស់អង់គ្លេស ដើម្បីពន្លឿនការប្រគល់ជំនួយ ទៅដល់អ៊ុយក្រែន កញ្ចប់ដំបូងនៃមីស៊ីលដែលត្រូវបានប្រកាសផ្ដល់ឱ្យនៅថ្ងៃសុក្រនេះ ត្រូវបានរំពឹងថានឹងប្រគល់ទៅដល់ដៃអ៊ុយក្រែន នៅមុនដំណាច់ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រុស្ស៉ីបានវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំស្រោចលើបណ្ដាទីក្រុងអ៊ុយក្រែន ដោយបាញ់មីស៊ីល និងដ្រូនជាង ២០០គ្រាប់ និងគ្រឿង ដែលបានសម្លាប់មនុស្ស ៧នាក់ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង