**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

មន្រ្តីនគរបាលម្នាក់ពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបមនុស្សបែកថ្នាំ ដោយត្រូវជនល្មើសយកកាំបិតចាក់ទាំងកំរោល

ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់បានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបមនុស្សបែកថ្នាំ ដោយត្រូវជនល្មើសយកកាំបិតចាក់ទាំងកំរោល បណ្ដាលឱ្យបាត់បង់ជីវិតទោះបីសមត្ថកិច្ចព្យាយាមដឹកយកទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិត​នៅ​លើ​ផ្លូវ​៣០៤ សង្កាត់​បឹង​កេងកង​២។

យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ គឺជនរងគ្រោះដែលមានឈ្មោះ​ សៅ រក្សា អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​បុ​ស្តិ៍​នគរបាល​បឹង​កេងកង​២ បានព្យាយាមហាមឃាត់ជនបែកថ្នាំដែលកំពុងកាន់កាំបិតនៅដៅឱ្យទម្លាក់ះអាវុធចុះ។  ភ្លាមៗជនបែកថ្នាំដែលមានឈ្មោះ ជលា វ័យ​ប្រមាណ​៣០​ឆ្នាំ ជាមនុស្សធ្លាប់ជាប់ពន្ធនាគារ និងប្រើប្រាស់ថ្នាំញៀន បានស្ទុះដេញកាប់សមត្ថកិច្ច និងបានយកកាំបិតចុងស្រួចនោះចាក់មកលើមន្ត្រីប៉ុស្តិ៍នគរបាល បណ្តាលឱ្យដេកដួលទៅលើដី និងបានយកកាំភ្លើងដំបងឆករបស់មន្ត្រីនគរបាលនោះអាមេបម្រុងបាញ់ទៅលើសមត្ថកិច្ចផ្សេងទៀត ទើបមានការសម្រេចបាញ់សម្លាប់ជនបែកថ្នាំនោះ ពីសំណាក់មន្ត្រីនគរបាលតែម្ដង។

សូមជម្រាបថា កាលពីថ្ងៃកើតហេតុខាងលើ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យជាមនុស្សបែកថ្នាំ បាន​អុកឡុក​ក្នុងផ្ទះ ថែមទាំងយក​កាំបិត​គំរាម​ចាក់​ម្តាយ ទើប​ក្រុម​គ្រួសារសម្រេចចិត្តទាក់ទងទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២ ដើម្បីសុំកិច្ចអន្តរាគមន៍។ លុះពេលមន្រ្តីសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ក៏​ស្រាប់តែជនបែកថ្នាំស្ទុះទៅ​ដេញចាក់​សមត្ថកិច្ច បណ្ដាល​រង​របួសធ្ងន់ដេកដួលក្នុងថ្លុកឈាម និង​បាន​យក​កាំភ្លើង​របស់​សមត្ថកិច្ច ដើរ​ស្រែក​ឡូឡា ភ្លាម​ៗ សមត្ថកិច្ច​ជា​ច្រើនបាន​ចុះដល់ទីតាំងនោះ និងបានឡោមព័ទ្ធ ប៉ុន្តែ​ជនសង្ស័យហាក់មិនញញើតកម្លាំងនគរបាលឡើយ ដោយបាន​បាញ់​តដៃទៅ​លើ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ ទើបសមត្ថកិច្ច​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន ដើម្បីបញ្ចប់ជីវិតជនបែកថ្នាំនេះតែម្ដង។ បច្ចុប្បន្ន សពមន្ត្រីនគរបាលដែលបានពលីជីវិត ត្រូវបានបញ្ចូនទៅតម្គល់នៅគេហដ្ឋានក្នុងខណ្ឌសែនសុខ ធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា នៅរសៀលថ្ងៃព្រហស្បតិ៍។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកមរណភាពលោកអនុសេនីយ៍ត្រី សៅ រក្សា ថា ជាការបាត់បង់មន្រ្តីនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង