ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ដឹកនាំកិច្ចប្រជុំពីរបទការងារថ្មី ស្ដីពីការផ្សព្វផ្សាយរៀបចំការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចសលាកប័ត្រថ្មី និងទិដ្ឋាការតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលការងារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពីរបទការងារថ្មី ស្ដីពីការផ្សព្វផ្សាយរៀបចំការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចសលាកប័ត្រថ្មី (Camocodia e-Arrival) និងទិដ្ឋាការតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោកស្រីឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍, លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១, លោក លោកស្រីប្រធានក្រុមផ្ដល់ទិដ្ឋាការ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយចំនួនផងដែរ ៕

