**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

៦ខែ ឆ្នាំនេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានពិនិត្យ និងផ្តល់អនុលោមភាពគម្រោង អភិវឌ្ឍន៍ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៧៩គម្រោង មានទឹកប្រាក់ជាង ៣៤,៥លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានពិនិត្យ និងផ្តល់អនុលោមភាពគម្រោងអភិវឌ្ឍន៍ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលរាជធានី ខេត្ត សរុប​ចំនួន ៧៩គម្រោង មានទឹកប្រាក់សរុបចំនួន ១៣៨.២២៨.៧៩០.០០០រៀល (មួយរយសាមសិបប្រាំបីប៊ីលានពីររយម្ភៃប្រាំបីលានប្រាំពីររយកៅសិបពាន់រៀលគត់) ស្មើនឹង ៣៤.៥៥៧.១៩៧ ដុល្លារអាម៉េរិក ។

ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ថា ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលរាជធានី ខេត្ត មូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ឱ្យមានតម្លាភាព និងមានសង្គតិភាព ជាមួយផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិ-យោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានតាមដានត្រួតពិនិត្យ និងគាំទ្រដល់ការរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចខាងក្រោម៖

-បានពិនិត្យ និងផ្តល់អនុលោមភាពគម្រោងអភិវឌ្ឍន៍ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលរាជធានី ខេត្ត សរុប​ចំនួន ៧៩គម្រោង មានទឹកប្រាក់សរុបចំនួន ១៣៨.២២៨.៧៩០.០០០រៀល (មួយរយសាមសិបប្រាំបីប៊ីលានពីររយម្ភៃប្រាំបីលានប្រាំពីររយកៅសិបពាន់រៀលគត់) ស្មើនឹង ៣៤.៥៥៧.១៩៧ ដុល្លារអាម៉េរិក ដែលភាគច្រើនជាគម្រោងស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​ដូចជាផ្លូវអ៊ុតកៅស៊ូ AC DBST ផ្លូវបេតុង ស្ពាន អគាររដ្ឋបាល បណ្តាញអគ្គិសនី សួនច្បារសាធារណៈ និងសំណង់សិល្បការនានា។ល។

-បានផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិក្រុង ស្រុក សរុបចំនួន ៥០៩គម្រោង មានទឹកប្រាក់សរុបចំនួន ១៣៥.២២៣លានរៀល ស្មើនឹង៣៤លានដុល្លារអាម៉េរិក ។

-បានផ្តល់ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ មានចំនួនសរុប ២.១០៥គម្រោង មានទឹកប្រាក់សរុប ២៩៨.២១៣​លានរៀល ស្មើនឹង ៧៥លានដុល្លារអាម៉េរិក ៕

អត្ថបទដែលជាប់ទាក់ទង