**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

យុទ្ធនាការសៀវភៅមួយសហគមន៍មួយប្រកាសបើកបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង ក្រោមប្រធានបទ៖ «២៥ថ្ងៃ ២៥ខេត្តក្រុង

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC ) បានប្រកាសបើកបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង ក្រោមប្រធានបទ៖ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង នឹងធ្វើការបែងចែកជា៥ ខ្សែរខុសៗគ្នា ដើម្បីចែកសៀវភៅចំនួន ២៥,០០០ក្បាលទៅដល់សហគមន៍នានា រួមទាំងស្វែងរកជើងឯកអំណានប្រចាំតំបន់ ដើម្បីប្រកួតប្រជែងស្វែងរកជើងឯកបំបែកជើងឯក នៅរាជធានីភ្នំពេញផងដែរ។ បេសកកម្មនេះ រំពឹងមានអ្នកចូលរួមប្រហែល២,៥០០នាក់ ដែលរួមមាន
យុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូសហការលើផ្លូវដ៏វែងឆ្ងាយប្រមាណ៣,០០០ គីឡូម៉ែត្រជុំវិញប្រទេស។
ខ្សែរទី១ នឹងបាញ់ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខ្សែរទី២ នឹងបាញ់ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ ខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែរទី៣ បាញ់ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ខ្សែរទី៤ បាញ់ឆ្ពោះទៅទិសនិរតី មានខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង កែប និងតាកែវ និងខ្សែរទី៥ បន្តបាញ់ឆ្ពោះទៅទិសឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរី។
លោកស្រី ហ៊ាង វត្ថី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយ សង្ឃឹមថា បេសកកម្មនេះ គឺជាផ្នែកមួយជំរុញវប្បធម៌ការអានតាមសហគមន៍ ពង្រឹងបន្ថែមនូវធនធានមនុស្សនៅក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។
លោកស្រី បានបញ្ជាក់៖«នាងខ្ញុំរំពឹងជឿជាក់ថា ក្រោយចប់សកម្មភាពជំរុញការអាន និងបណ្តុះវប្បធម៌ថ្លៃថ្នូររបស់យើងក្នុងពេលនេះ វានឹងមានភាពសកម្ម និងឯករាជ្យក្នុងការជំរុញឱ្យសហគមន៍ទាំងនោះអាចរៀបចំសកម្មភាពនានាបានដោយខ្លួនឯងនៅសហគមន៍ពួកគេ ជាពិសេសឱ្យយុវជនកាន់តែស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ខ្មែរ»។
យុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាយុទ្ធនាការមួយដែលមានសកម្មភាពបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យតាមរយៈកម្មវិធីចំនួន៥ រួមមាន ១. កម្មវិធីប្រកួតអំណាន២៥ខេត្តក្រុង និងជើងឯកបំបែកជើងឯកនៅរាជធានីភ្នំពេញ ២. កម្មវិធីចែកសៀវភៅ ៣. កម្មវិធីបណ្ណាល័យចល័ត ៤. កម្មវិធីអភិវឌ្ឍបណ្ណាល័យ និង៥. សិក្ខាសាលាចែករំលែកចំណេះដឹង។
លោក ជា តុងហ៊ួរ សហគ្រិនវ័យក្មេង និងជាអ្នកនិពន្ធសៀវភៅ បាននិយាយថា៖«មូលហេតុដែលខ្ញុំចូលរួមយុទ្ធនាការរបស់សៀវភៅមួយ សហគមន៍មួយ ព្រោះខ្ញុំចង់លើកកម្ពស់ការអានតាមសហគមន៍ យុវជន និងក្មេងៗជំនាន់ក្រោយ។ ខ្ញុំចង់លើកទឹកចិត្តអ្នកនិពន្ធឱ្យនិពន្ធនិងចងក្រងសៀវភៅល្អៗ សម្រាប់ប្រជាជនកម្ពុជា»។ លោក បានបន្តថា៖«មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំក៏ចង់ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាជនទាំងអស់ ងាកមកកាន់សៀវភៅអាន ព្រោះការអានវាល្អ និងសំខាន់សម្រាប់មនុស្សម្នាក់ៗ សង្គមជាតិមួយពិតជាត្រូវការ។ ប្រជាជនអ្នកមានចំណេះ និងមានធនធាន ជាពិសេសចំណេះដឹងកើតចេញពីការអាន អានកាន់តែច្រើន យល់កាន់តែច្រើន ចេះកាន់តែច្រើន ជួយខ្លួនឯង ជួយគ្រួសារ ជួយប្រទេសជាតិផងដែរ»។
លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជានាយកអង្គការស៊ីប៉ា (Sipar) យល់ថា៖«សៀវភៅមួយសហគមន៍មួយ ជាសកម្មភាពមួយល្អ ជាគំរូរបស់យុវជនយើង ដែលព្យាយាមយកសៀវភៅទៅដល់ជនបទ។ បញ្ហានៅកម្ពុជាយើង គឺសៀវភៅមិនបានទៅដល់ដៃមនុស្សគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីទេ ហើយគំនិតរបស់ប្អូនៗ ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាយកសៀវភៅឱ្យបានទៅដល់សហគមន៍ ឬទីជនបទ ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពមួយល្អ ហើយជាការចូលរួមចំណែកយ៉ាងសកម្មមួយក្នុងការអភិវឌ្ឍការអាន និងការលើកស្ទួយចំណេះដឹងនៅកម្ពុជា»។
គូរបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ បានចូលរួមគាំទ្រដល់សហគមន៍ ដោយបានចូលរួមគាំទ្របណ្ណាល័យសហគមន៍ជាង៤០កន្លែង ខណៈការចែកសៀវភៅ បានជាង១ម៉ឺនក្បាលនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង