**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

អភិបាលខេត្តកណ្ដាល ជំរុញឱ្យរដ្ឋបាលក្រុងអរិយក្សត្រ ពង្រឹងលើការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងខិតខំបំរើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរឡើង

ភ្នំពេញ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីបង្កើនភាពស្និតស្នាល និងពង្រឹងលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ គ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់រដ្ឋបាលក្រុងអរិយក្សត្រត្រូវដឹកនាំមន្រ្តី ឱ្យបន្តខិតខំបំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ត្រូវកែប្រែឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងមូលដ្ឋានដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយឡើយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីជាគឺជាអ្នកបំរើសរាស្ត្រ មិនមែនជាចៅវាយនាយរបស់រាស្ត្រឡើយ ដូច្នេះក្នុងនាមជាមន្ត្រីត្រូវខិតខំធ្វើយ៉ាងណាសហការគ្នាគិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ឆ្លើយតបឲ្យបានទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានគាប់ប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់អាជ្ញាធរ។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងអរិយក្សត្រ ពាក់ព័ន្ធនឹងការរៀបចំតែងតាំងមន្ត្រីក្នុងប្រអប់ដែលទំនេរឱ្យអស់ ដើម្បីពង្រឹងរចនាសម្ព័ន្ធ បង្កើនប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារឲ្យទៅមុខ ហើយការតែងតាំងគួរផ្ដល់អទិភាពទៅលើស្ត្រី ជាពិសេសត្រូវគិតគូរទៅលើ ការដំឡើងថ្នាក់មន្ត្រីកុំមានភាពយឺតយ៉ាវតាមឆ្នាំ និងតាមសញ្ញាប័ត្រជាក់ស្ដែងរបស់មន្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះគឺជាលើដំបូងសម្រាប់ក្រុងអារីក្សត្រ បន្ទាប់ពី ឯកឧត្តម គួច ចំរើន បានចូលកាន់មុខតំណែងអភិបាលខេត្ត រយៈពេល ១ខែជាង ហើយឯកឧត្ដមអភិបាលខេត្ត ក៏បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបានមានប្រសាសន៍ពីប្រវត្តផ្ទាល់ខ្លួន ការឆ្លងកាត់របបនយោបាយ ការសិក្សារៀនសូត្រ បទពិសោធន៍ និងប្រវត្តិការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្គាល់គ្នាឱ្យកាន់ជិតស្និទ្ធ ជាមួយរដ្ឋបាលក្រុងអរិយក្សត្រ ងាយស្រួលទំនាក់ទំនងការងារជាមួយគ្នា បានកាន់តែប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង