**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី

កាកបាទក្រហមកម្ពុជា រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាខេត្តកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។

ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អនុប្រធានកិត្តិយសសាខា តំណាង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសាខា ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។

ពិធីនេះក៏បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិកសមាជិកា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាទាំងពីរសរុបប្រមាណ ៣៩រូប។

អនុស្សរណៈយោគយល់ដែលត្រូវចុះហត្ថលេខានៅថ្ងៃនេះមានគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និង ជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។

ជាមួយគ្នានេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាខាខេត្តទាំងពីរផ្តោតលើ ៣ចំណុចសំខាន់គឺ៖

ទី១៖ ការគាំទ្រគ្នាទៅវិញទៅមក៖
-ភាគីទាំងពីរជួយគ្នាទៅវិញទៅមកលើផ្នែកធនធាន បទពិសោធន៍ និងបច្ចេកទេសក្នុងពេលមានគ្រោះមហន្តរាយ ការលើកកម្ពស់បរិស្ថាន បៃតង ការប្រែប្រួលអាកាសធាតុ ការងារសុខភាពសហគមន៍ ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា និងការបណ្តុះបណ្តាលតាមតម្រូវការ។
-ក្នុងករណីភាគីណាមួយស្នើសុំការឧបត្ថម្ភគាំទ្រ ពីភាគីម្ខាងទៀតនោះ ភាគីស្នើសុំត្រូវលើកសំណើដោយភ្ជាប់មកជាមួយនូវផែនការសកម្មភាព និងផែនការថវិកាចំណាយ(លម្អិត)ជូនទៅភាគីជាដៃគូដើម្បីពិចារណាផ្តល់ការឧបត្ថម្ភ។

ទី២៖ ការផ្លាស់ប្តូរព័ត៌មាន៖
-ភាគីទាំងពីរផ្តល់ឱ្យគ្នាទៅវិញទៅមកនូវព័ត៌មាន ឯកសាររបាយការណ៍ ស្តីពីសកម្មភាពនៃប្រតិបត្តិការរបស់សាខា។
-រៀបចំកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ ដើម្បីពិនិត្យការរីកចម្រើននិងបញ្ហាប្រឈមក្នុងក្របខណ្ឌអនុស្សរណៈប្រចាំត្រីមាស ឆមាស និងឆ្នាំ។

ទី៣៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា៖
-ភាគីទាំងពីរផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដកបទពិសោធន៍ ក្នុងអភិបាលកិច្ចល្អ ការដឹកនាំនិងការគ្រប់គ្រងតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។
-រាល់ការចំណាយផ្សេងៗសម្រាប់ប្រតិភូភាគីទាំងពីរ គឺជាបន្ទុករបស់ភាគីរៀងៗខ្លួន ឬជាបន្ទុករបស់ភាគីណាមួយតាមការឯកភាពគ្នា។
-ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ត្រូវធ្វើឡើងក្នុងមួយឆ្នាំម្តង ឬច្រើនដង តាមរបៀបប្តូរវេន និងពេលវេលាសមស្រប ដែលភាគីទាំងពីរបានឯកភាពគ្នា។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោកជំទាវ ពុំ ចន្ទីនី បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខនិងកោតសរសើរពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក នេះ រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការលើកកម្ពស់ បរិស្ថានបៃតង និងការប្រែប្រួលអាកាសធាតុ និងជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយនានា ។ លោកជំទាវបន្ដថា “អនុស្សរណៈយោគយល់នេះធ្វើឡើង ដើម្បីសម្រេចទៅតាមយុទ្ធសាស្ត្រ២០៣០ សមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ក្នុងការងារដឹកនាំ ការងារគ្រប់គ្រង ការងារបច្ចេកទេស ទាំងថ្នាក់កណ្តាលនិងសាខា”។

លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា នេះគឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខាដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច ក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់។

ជាចុងបញ្ចប់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមនិងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានប្តេជ្ញារួមគ្នាបន្តសហការឱ្យកាន់តែល្អប្រសើរឡើងរវាងសាខាខេត្តទាំងពីរទាំងធនធាននិងបច្ចេកទេស។ ទន្ទឹមនឹងនេះ ភាគីទាំងពីរពិតជាសប្បាយចិត្តដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ហើយចំពោះសាខាខេត្តទាំងពីរជាខេត្តដែលមានសក្តានុពល ក្នុងការពិភាក្សាគ្នា គិតពីអ្វីដែលត្រូវធ្វើនៅពេលខាងមុខ ដើម្បីបំពេញការងារក្នុងកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កា ៕

អត្ថបទដែលជាប់ទាក់ទង