**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

កងពលតូចថ្មើរជើងលេខ៥៣ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញ ចុះសាកសួរសុក្ខទុក្ខ និងនាំយកអង្ករចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ សម្រាប់ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត នៅក្នុងភូមិសាស្ត្រកងពលតូចថ្មើរជើងលេខ៥៣។

នៅក្នុងរបាយការណ៍ស្វាគមន៍ របស់ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានបញ្ជាក់ថា ជានិច្ចជាកាល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដល់កងទ័ព និងគ្រួសារកងទ័ព ព្រមទាំងពលរដ្ឋ ជួបការលំបាក រយៈកាលកន្លងមកសម្តេចបានជួយ ឧបត្ថម្ភ និងកសាងសមិទ្ធិផលនានា ជាច្រើន ក្នុងទីបញ្ជាការកងពលរួមមានដូចជា អាគាសិក្ខាកាមចំនួន ០១ខ្នង ចាក់បេតុងផ្លូវនៅទីបញ្ជាការបានចំនួន០២ខ្សែរ ប្រវែង ៨០០ម ត្រង់ស្វូភ្លើង ១៦០kva ចំនួន០១គ្រឿង ម៉ូតូហុងដា វ៉េវ ចំនួន០៦គ្រឿង វិទ្យុទាក់ទង ចំនួន ៣០ គ្រឿង ទូកម៉ាស៊ីនកាណូត ចំនួន០៧គ្រឿង គោយន្តចំនួន០៤គ្រឿង ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង រថយន្តសង្គ្រោះចំនួន០១គ្រឿង រថយន្តដឹកជញ្ជូន ៣,៥តោន ចំនួន ៥គ្រឿង សាងសង់ទីបញ្ជាការកងអនុសេនាធំ ចំនួន០៨ខ្នង ឃ្លាំចំនួន ០៤ខ្នង ស៊ីម៉ង់ ចំនួន ៨០តោន ដែកចំនួន១៥តោន ឧមត្ថម្ភប្រាក់ហូបបន្ថែមលើគោលរបបដល់កម្លាំងជួរមុខ ចំនួន៣២៧នាក់ ក្នុងមួយនាក់ ចំនួន៣,០០០រៀក្នុងមួយថ្ងៃ ផងដែរ ជាក់ស្តែង ថ្ងៃនេះតាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បាននាំយកអង្ករចំនួន៥ តោនបន្ថែមទៀត ផ្ដល់ជូនកងពលតូចថ្មើរជើងលេខ៥៣ សម្រាប់ជួយឧបត្ថម្ភដល់គ្រួសារកងទ័ព ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់កងពល

ឧត្តមសេនីយ៍ត្រី កែវ សេងលន ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូច ជាប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការជួយឧបត្ថម្ភ និងទំនុកបម្រុងផ្សេងៗ តាំងពីដើមរៀងមក ៕

អត្ថបទដែលជាប់ទាក់ទង