ដុតកម្ទេចខួរជ្រូកចំនួន ១០០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ ពីប្រទេសថៃ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ បានធ្វើការដុតកម្ទេចខួរជ្រូកចំនួន ១០០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ និងវេចខ្ចប់មិនត្រូវស្តង់ដារបច្ចេកទេស នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
ខួរជ្រូកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង៕

