**ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព**ឯកឧត្តម ដៀប ពីរី និងឯកឧត្តម នួន ផារ័ត្ន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ ក្នុងខេត្តកំពង់ធំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង បញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»**លោក Olaf Scholz បង្ហាញពីឆន្ទៈរបស់ខ្លួន ដើម្បីឈរឈ្មោះសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៥**UN ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ និងព្រមានគោលដៅរបស់ពិភពលោកអំពីភាពអត់ឃ្លាន**ចិនធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅក្នុងទីក្រុងប៉េកាំង និងខេត្តហឺប៉ី**ប៉ាឡេស្ទីន ជំរុញឲ្យរដ្ឋបាល និងសភាអាមេរិក ដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា**ទីក្រុងមូស្គូ អះអាងថា សំណើរបស់លោក Zelensky លើការចរចាដ៏មានសក្តានុពលមិនអាចទុកចិត្តបាន**រដ្ឋមន្ត្រីការបរទេសចិនជំរុញឲ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន**នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ បញ្ហាអាកាសធាតុ និងភូមិសាស្ត្រ ជាឧបសគ្គធំបំផុតសម្រាប់ការរុករុកឧត្ថម្ភាគចក្រដែលបាត់ការទាក់ទង**អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច**គណៈកម្មការទី៤ រដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីបែបបទនីតិវិធីការងារថ្មី បន្ទាប់ពីមានការអនុម័តពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**រដ្ឋមន្ត្រីព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអន្តរក្រសួង និងបន្តសហការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា**ឧត្តមសេនីយ៍ទោ មៀច សាមុត នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ជូនតាមបណ្តាផ្ទះបាយរួម ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨**រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ**ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម Nguyen Phu Trong នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា**អគារសិក្សា ១ខ្នង ៤បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាពង្រ ក្នុងស្រុកអូរជ្រៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ អាកាសយានដ្ឋាណយបាយ ទីក្រុងហាណូយ ប្រកបដោយសុខសុវត្ថិភាព

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។

សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

នៅក្នុងជំនួបសម្តេចធិបតីបានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

សម្តេចធិបតីបានសង្កត់ធ្ងន់ផងដែរថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»៕

អត្ថបទដែលជាប់ទាក់ទង