ឯកឧត្តម នៅ លក្ខណា អនុញ្ញាតឱ្យលោកស្រី Siau Xi GOH ប្រធានផ្នែកកិច្ចការសាធារណៈប្រចាំតំបន់ ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នៅ លក្ខិណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ( គ.ប ផ.ក ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Siau Xi GOH ប្រធានផ្នែកកិច្ចការសាធារណៈប្រចាំតំបន់ និងសហការី ចូលជួបពិភាក្សាការងារ ដោយមានការចូលរួមពីឯកឧត្តម តំណាងពីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាអនុប្រធានសមាជិក ។
កិច្ចជំនួបពិភាក្សានេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រៀបចំផែនការ យុទ្ធសាស្ត្រ និងស្វែងយល់អំពីបញ្ហាផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណ: ដោយសារការប្រើប្រាស់នូវផលិតផលក្លែងក្លាយនិងរកវិធានការដើម្បីទប់ស្កាត់និងលុបបំបាត់នូវការផលិត ការកែច្នៃ ការនាំចេញ នាំចូលការលក់ដូរ ការប្រើប្រាស់ផលិតផលក្លែងក្លាយ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ ហានិភ័យ ដល់សុវត្ថិភាពសង្គម ៕

