គណបក្សខ្មែររួបរួមជាតិ ប្រកាសទទួលយកលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីែថ្លងការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយបានប្រកាសទទួលយកលទ្ធផលបោះឆ្នោត។
គណបក្សខ្មែររួបរួមជាតិ បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។
គណបក្សខ្មែររួបរួមជាតិ សង្កេតឃើញថាការបោះឆ្នោតកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបាន។
គណបក្សខ្មែររួបរួមជាតិ ទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសជាផ្លូវការ ដោយគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
គណបក្សខ្មែររួបរួមជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គបោះឆ្នោត ដែលបាន បោះឆ្នោត គាំទ្រគណបក្សខ្មែររួបរួមជាតិ៕

