**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ

មនុស្ស ១៥នាក់ បានស្លាប់នៅភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈពេលជាង២៤ម៉ោង ចំពេលអាកាសធាតុក្តៅខ្លាំង

ញូវដែលី៖ អាជ្ញាធរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ក្រោមការសង្ស័យព្រោះតែជំងឺសន្លប់ដោយសារកម្តៅ នៅក្នុងរដ្ឋ Bihar និងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈអាកាសធាតុក្តៅខ្លាំង ដែលគ្របដណ្តប់លើតំបន់ អាចនឹងបន្តរហូតដល់ថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសប្តាហ៍នេះ សីតុណ្ហភាពក្នុងរដូវក្តៅនៅផ្នែកខ្លះនៃតំបន់រដ្ឋធានី Delhi បានឡើងដល់កម្រិតបំបែកកំណត់ត្រាគឺ ៥២.៩អង្សាសេ។ ទោះបីជាសីតុណ្ហភាពនៅពាយ័ព្យ និងភាគកណ្តាលប្រទេស ត្រូវបានព្យាករថានឹងថមថយខ្លះនៅប៉ុន្មានថ្ងៃខាងមុខ ហើយរលកកម្តៅ ដែលកំពុងរាលដាលនៅភាគខាងកើតប្រទេស ទំនងជានឹងបន្តរយៈពេលពីរថ្ងៃទៀតនោះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានប្រកាសថា កម្រិតសីតុណ្ហភាពនឹងនៅតែខ្ពស់ជាងធម្មតា ចន្លោះពី ៤.៥ ដល់ ៦.៤អង្សាសេ។

អាជ្ញាធរឥណ្ឌា បានប្រាប់ Reuters ថា ការស្លាប់របស់មនុស្ស ១០នាក់ ត្រូវបានរាយការណ៍ពីមន្ទីរពេទ្យរដ្ឋក្នុងតំបន់ Rourkela នៃរដ្ឋ Odisha កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលមានមនុស្សស្លាប់ ៥នាក់ទៀត ត្រូវបានរាយការណ៍ក្នុងទីក្រុង Aurangabad នៃរដ្ឋ Bihar ដោយសារតែខ្យល់គរ។ នៅទីក្រុងញូវដែលី អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យសត្វឈឺ ឬងាប់ ដោយសួនសត្វក្នុងរដ្ឋធានីមួយនេះ ពឹងផ្អែកលើអាងទឹក និងឧបករណ៍បាញ់ទឹក ដើម្បីសង្គ្រោះសត្វចំនួន ១,២០០ក្បាលនៅទីនោះ។

គួរបញ្ជាក់ថា ឥណ្ឌា ដែលដំណើការបោះឆ្នោតកំពុងប្រព្រឹត្តទៅក្នុងរដូវក្តៅ គឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី៣ ទូទាំងពិភពលោក។ ទន្ទឹមគ្នានឹងរលកកម្តៅ រដ្ឋភាគឦសានគឺ Manipur និងរដ្ឋ Assam វិញបានទទួលរងភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីព្យុះស៉ីក្លូន Remal បង្ករជាការជន់លិចដល់តំបន់ជាច្រើន គិតត្រឹមថ្ងៃសុក្រនេះ។

អត្ថបទដែលជាប់ទាក់ទង