**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមកំពុងប្រមូលរថយន្តអគ្គិសនីសរុបជាង ២ ០៩៧គ្រឿងដើម្បីជួសជុលបញ្ហាបច្ចេកទេស

បរទេស៖កាសែត VN Express បានរាយការណ៍ថា រថយន្តម៉ូដែល VF e34 និង VF 5 Plus មួយចំនួនដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ ប្រឈមនឹងភាពធូរលុងនៃប៊ូឡុងនៅគម្របលើអាគុយដែលនាំឱ្យមានការថយចុះសក្តានុពលភាពធន់ចំពោះការខូចខាតដោយសារទឹក។ បញ្ហានេះប៉ះពាល់ដល់រថយន្ត VF e34 ចំនួន ២៣គ្រឿងនិងរថយន្ត VF 5 Plus ចំនួន ១៣១គ្រឿង។
ក្រុមហ៊ុន VinFast នឹងត្រួតពិនិត្យនិងរឹតបន្តឹងប៊ូឡុងទាំងនោះ ហើយប្តូរអាគុយវ៉ុលខ្ពស់ប្រសិនបើចាំបាច់។

បើយោងតាមកាសែត VN Express រថយន្តម៉ូដែល VF 6 Plus ដែលផលិតនៅចន្លោះថ្ងៃទី១៨ ខែមីនាដល់ថ្ងៃទី៩ ខែមេសា ឆ្នាំនេះ ក៏មានបញ្ហាផងដែរ ដែលបញ្ហានោះអាចបណ្តាលឱ្យឧបករណ៍ភ្ជាប់បំពង់បង្ហូរប្រេងហ្វ្រាំងប្រេះ ដែលនាំឱ្យលេចធ្លាយប្រេងហ្វ្រាំង។
ប្រសិនបើប្រេងហ្វ្រាំងធ្លាក់ចុះក្រោមកម្រិតអប្បបរមា សារព្រមាននឹងបង្ហាញនៅលើអេក្រង់គ្រប់គ្រងរថយន្ត ហើយប្រសិទ្ធភាពរបស់ប្រព័ន្ធហ្វ្រាំងនឹងត្រូវបានកាត់បន្ថយ។ ចំណែកយានយន្តដែលអាចប៉ះពាល់ដោយសារបញ្ហានេះមានចំនួន ៤៧ គ្រឿង។ ក្រុមហ៊ុន VinFast នឹងត្រួតពិនិត្យនិងប្តូរបំពង់បង្ហូរប្រេងហ្វ្រាំងនេះនៅក្នុងរថយន្តដែលរងផលប៉ះពាល់ដោយមិនគិតថ្លៃ។

រថយន្ត VF 8 និង VF 9 (Eco and Plus) ដែលផលិតនៅចន្លោះខែសីហា ឆ្នាំ២០២២ និងខែមីនា ឆ្នាំ២០២៤ មានបញ្ហាពោងសុវត្ថិភាពដែលដំឡើងមិនត្រឹមត្រូវ។

បន្ទាប់ពីប្រើប្រាស់បានប្រហែល ១ម៉ឺនគីឡូម៉ែត្រ សារព្រមានអំពីពោងសុវត្ថិភាពនិងសំណើត្រួតពិនិត្យអាចនឹងលេចឡើងនៅលើអេក្រង់។
ប្រសិនបើពោងសុវត្ថិភាពមិនមែនជាប្រភេទពោងត្រឹមត្រូវ ពោងទាំងនោះអាចមិនផ្ទុះក្នុងករណីមានការប៉ះទង្គិចធ្ងន់ធ្ងរនៅក្រោមលក្ខខណ្ឌជាក់លាក់ណាមួយ។

សរុបទាំងអស់ រថយន្ត VF 8 Eco និងរថយន្ត VF 8 Plus ចំនួន ១ ១៣៤គ្រឿង និងរថយន្ត VF 9 Eco និងរថយន្ត VF 9 Plus ចំនួន ៧៦២គ្រឿងកំពុងត្រូវបានប្រមូលយកទៅជួសជុលវិញ។

ក្រុមហ៊ុន VinFast បានរាយការណ៍ពីបញ្ហាទាំងនេះទៅកាន់ក្រុមហ៊ុន Vietnam Register ហើយនឹងជូនដំណឹងជាលក្ខណៈបុគ្គលដល់ម្ចាស់យានយន្ត ដោយសុំឱ្យពួកគេនាំយកយានយន្តរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលសេវាកម្មដែលមានការអនុញ្ញាត។ នេះបើយោងតាមកាសែត VN Express៕

អត្ថបទដែលជាប់ទាក់ទង