ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ។ សព្វថ្ងៃនេះ បើទោះក្រុមការងារផ្នែកបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានខិតខំយកចិត្តទុកដាក់សម្អាត និងប្រមូលសំរាមបានល្អប្រសើរយ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរមួយចំនួនបោះសំរាមចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ សូមប្រកាន់ខ្ជាប់នូវអនាម័យ ទុកដាក់សំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ រួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរនៃយើងគ្រប់ៗគ្នា៕

