**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា

រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១» ខេត្តសៀមរាបកាលពីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានពន្យល់អំពីតម្លៃគ្រាប់ស្វាយចន្ទី ដែលអាចមានការប្រែប្រួលអាស្រ័យគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺពិនិត្យកែលម្អខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ ក៏ដូចជាការផ្តល់កម្ចី ដើម្បីពង្រីកអាជីវកម្មជាដើម។ ទន្ទឹមនឹងនេះដែរ សិប្បករត្រូវពិនិត្យលទ្ធភាពក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី មកសម្ងួត និងស្តុកទុក ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ពេញមួយឆ្នាំ ក៏ដូចជាតម្លៃទីផ្សារល្អផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី របៀបកែច្នៃបច្ចុប្បន្ន គឺស្ថិតក្នុងកម្រិតសិប្បកម្មនៅឡើយ ដូច្នេះត្រូវពង្រឹងសមត្ថភាព ដើម្បីឈានដល់ការចូលរួមប្រឡងប្រជែងជាមួយប្រទេសនានាពេលអនាគត ពិសេសអាចមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ។

សូមជម្រាបជូនថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងធ្វើការជំរុញ លើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ច ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ ការប្រឡងប្រជែង នេះមានសិប្បករចូលរួមចំនួន ២០រូប ហើយដំណើរការនៃការជ្រើសរើសគឺមាន ៣ជុំ ដើម្បីសំរ៉ាំងអ្នកកែច្នៃឆ្នើមចំនួន ៣រូបចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង