**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ បឹងត្រកួន**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការរៀបចំសាលារៀនឆ្លាតវៃ តាមសាលាគោលដៅ បានលើកកម្ពស់ភាពជដៃគូរវាងរដ្ឋ និងឯកជន ដើម្បីពិនិត្យមើលតម្រូវការជំនាញបច្ចេកទេស ក្នុងទីផ្សារ**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃទី៣ មិថុនា ក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេច ទេព វង្ស**ក្រសួងអប់រំ ណែនាំស្ដីពីការទប់ស្កាប់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ៨០៧**អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា**សាលាសង្កាត់ឫស្សីកែវ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ លើកទី២៣ ប្រចាំខែឧសភា ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**យុវជនម្នាក់ត្រូវសត្វដំរីវាត់និងតប់នឹងប្រមោយ បណ្តាលឱ្យរងរបួសធ្ងន់ នៅខេត្តព្រះវិហារ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ នៅស្រុកស្នួល**សមយុទ្ធកងទ័ពជើងទឹកលើកដំបូង កម្ពុជា-ចិន ក្រោមប្រធានបទ “ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ” ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ**អាជ្ញាធរជាតិអប្សរា បណ្ដុះដើមត្នោត រាំង ស្ដៅ និងអំពិល ដាំតាមជើងទំនប់ និងបារាយណ៍**ឃាត់ខ្លួនជនសង្ស័យ ៣នាក់ក្រោយយកដាវសាំម៉ូរ៉ៃ និងកាំបិត កាប់ទៅលើជនរងគ្រោះ ខណៈពេលកំពុងមើលការប្រគុំតន្ត្រី នៅស្រុកមោងឬស្សី**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ក្រសួងធនធានទឹក នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ នៅកម្ពុជា**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែឧសភា**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនេីង៤នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស**រដ្ឋបាលជលផល ជូនដំណឹងបិទរដូវនេសាទ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស**លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅខេត្តកំពង់ចាម គណបក្សប្រជាជន ទទួលបាន ២០២អាសនៈ កើនឡើង ២៣អាសនៈ

នាយឧត្តមសេនីយ៍ ស ថេត ទទួលគ្រឿងឧបភោគបរិភោគពី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ព្រីនស៍ សម្រាប់ឧបត្ថម្ភដល់កងកម្លាំងនគរបាល

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីពិធីប្រគល់-ទទួល មីម៉ាម៉ាចំនួន៥០កេសធំ ស្មើនឹង៣០០កេសតូច ពី ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព និងទឹកផ្លែឈើចំនួន ៥០០កេស ទឹកបរិសុទ្ធចំនួន ៥០០កេស ពីតំណាងអ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព និងអ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនគរបាលជាតិ ដើម្បីថ្លែងអំណរគុណចំពោះការចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបង្កើតបាននូវបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កាយវិការដ៏ឧត្តុង្គឧត្តមនេះ បានឆ្លុះបញ្ចាំងអំពីទឹកចិត្តដ៏សប្បុរស ហើយក៏ជាការចូលរួមចំណែកលើកទឹកចិត្ត និងជំរុញស្មារតីរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ជំនួសមុខកងកម្លាំងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ និងអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង