**កាតា ប្ដេជ្ញាពង្រីកទំនាក់ទំនង ជាមួយកម្ពុជា ពិសេសលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាជាប្រទេសផលិតស្បៀង**ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ**ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ**ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រី គង់ យ៉ាន មានជំងឺភ្នែកទ្បើងបាយ**អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ស្នើឱ្យគ្រប់ក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើ តាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន**ប្រធានព្រឹទ្ធសភា៖ កម្ពុជាមានគោលការណ៍ ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់**បុរសជនជាតិចិន ២នាក់ ដែលមានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីលាងលុយកខ្វក់ជាង ៣ពាន់លានដុល្លារសិង្ហបុរី ត្រូវបញ្ចូនមកកម្ពុជា**អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព**ការផ្លាស់ប្តូររបស់ទួរគី ក្នុងការកាត់បន្ថយពាណិជ្ជកម្មជាមួយអ៊ីស្រាអែល គឺជាផលប៉ះពាល់ថ្មីចំពោះទំនាក់ទំនងដ៏តានតឹង**ភ្ញៀវ​ទេសចរ​ទៅ​ម៉ាកាវ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ពលកម្ម​មាន​លើស​ពី ៦០​ម៉ឺន​នាក់**TikTok ប្តឹង​រដ្ឋាភិបាល​អាមេរិក​ដើម្បី​បិទ​បម្រាម​ដ៏​មាន​សក្តានុពល**សម្រេចឃុំខ្លួនជនដៃដល់ ៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីរំលោភបូកលើក្មេងស្រីម្នាក់ នៅខេត្តសៀមរាប**ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស នៅសង្កាត់ស្រះចក ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន**ដើម្បីសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន! ប្រជាពលរដ្ឋគ្រប់រូប គួររួមគ្នាតម្លើង App Nodrug ដើម្បីរាយការណ៍ និងទទួលបានការដោះស្រាយកង្វល់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការបេក្ខជន ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ខណៈគិតត្រឹមព្រឹកនេះ សម្រេចបាន ៣០-៤០%**ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងគូឡាឡាំពួ ដែលមានមេដឹកនាំសាសនាមកពី ៦០ប្រទេសចូលរួម**សាធារណជនជិត ២ម៉ឺននាក់ ទទួលបានចំណេះដឹងអប់រំពីគ្រឿងញៀន ក្នុងកម្មវិធីសប្បុរសធម៌របស់កងរាជអាវុធហត្ថខេត្តតាកែវ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញជាអធិបតីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ

ភ្នំពេញ៖ ស្ថិតក្នុងបរិយាកាសរីករាយស្និទ្ធស្នាលពោរពេញដោយភាពកក់ក្តៅ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រុមចលនាស្រ្តីគណបក្សខេត្ត ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីសមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល។

ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណបក្សជុំវិញខេត្តតាមបណ្តាស្រុកទាំង ១៣ ក្រុមការងារចលនាស្រ្តី សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្ត សរុបប្រមាណ ១៤០ រូប។

ជាកិច្ចចាប់ផ្តើម អង្គពិធីបានធ្វើការគោរពទង់ជាតិ ទង់បក្ស និងបានស្តាប់សេចក្តីរាយការណ៍របស់ លោកស្រី ជី ថាវី ប្រធានក្រុមចលនាស្រ្តីគណបក្សខេត្ត ដែលមានខ្លឹមសារបង្ហាញពីរចនាសម្ព័ន្ធចាត់តាំង សកម្មភាពមូលដ្ឋាន និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ការងារនយោបាយ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សកម្មភាពមនុស្សធម៌ និងសង្គម ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទិសដៅ និងការងារបន្ត។

បន្តមកទៀត ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណបក្សខេត្តកណ្តាល បានអញ្ជើញអានសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្តីពីការប្រគល់ភារកិច្ច និងតែងតាំងសមាសភាពក្រុមការងារចលនាស្រ្តីខេត្តកណ្តាល។

ក្រោយពីបានស្តាប់នៅរបាយការណ៍ និងការប្រកាសសេចក្តីសម្រេចរួចមក សម្តេចរដ្ឋសភាធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដ៏ក្បោះក្បាយអំពីវឌ្ឍនភាព លទ្ធផល និងទិសដៅឆ្ពោះទៅមុខដែលគណបក្សខេត្តកណ្តាលបានសម្រេចបាន និងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់។

ថ្លែងក្នុងអង្គពិធី សម្តេចរដ្ឋសភាធិបតី បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ សម្ដេចតេជោប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍គណបក្ស និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ផ្នែក ព្រមទាំងសកម្មជនដែលបានខិតខំរួមកម្លាំងសាមគ្គីគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ ពិសេសការបន្តចូលរួមដោះស្រាយបញ្ហាសំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងស្រុកកាន់តែមានលំនឹង និងប្រសើរឡើង។

សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។

សម្តេចបានមានប្រសាសន៍បន្តថា “យើងចង់បានសេចក្តីស្រលាញ់ បេះដូង ភាពស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ” ។

សម្តេចបានគូសបញ្ជាក់បន្ថែមថា ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ ជាឧទាហរណ៍ ស្រ្តីនៅគ្រប់ប្រទេស ក៏ដូចជានៅកម្ពុជា មានចំនួនជាង ៥០% ដូចនេះ យើងត្រូវយកចិត្តទុកដាក់ជំរុញចលនាស្រ្តីឱ្យកាន់តែផុលផុសឡើង។

ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។

នាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារស្រ្តីទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកសមជិកបក្សបន្ថែមទៀត រក្សាទុកសមាជិកចាស់បង្កើនសមាជិកថ្មី ដោយត្រូវធ្វើចលនាកៀរគរ ពង្រឹងតម្រង់ទិស ណែនាំ និងធ្វើសុខដុមរមនាជាមួយគ្នា។

សម្តេចរដ្ឋសភាធិបតី ក៏បានផ្តល់អនុប្រសាសន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ដែលទាមទារគុណភាព ពេលវេលា បទពិសោធ ភាពឈ្លាសវៃ និងភាពបត់បែន។ ក្រៅពីនេះ ការងារបញ្ជ្រាបខ្លឹមសារគោលនយោបាយគណបក្សឱ្យទទួលបានការយល់ដឹងនានាបន្ថែមទៀតជាពិសេសធ្វើការទំនាក់ទំនងរវាងក្រុមការងារ និងថា្នក់មូលដ្ឋានដោយធ្វើការសហការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ: លើកកម្ពស់ភាពជាម្ចាស់និងការទទួលខុសត្រូវរបស់មូលដ្ឋាន ខិតខំដោះស្រាយរាល់ការលំបាករបស់ប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឱ្យឆាប់រហ័ស និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង