**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)

ឯកឧត្តម ហេង សួរ៖ កូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជា អាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ប្រាប់ ឯកឧត្តម លី វ៉ូយ៉ុង (Lee Woo Young) ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRDK) នៅក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះថា សាធារណរដ្ឋកូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជាដោយអាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ ហើយនឹងក្លាយជាកម្លាំងពលកម្មជំនាញពេលវិលត្រលប់មកប្រទេសកម្ពុជាវិញទៀតផង។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ នឹងមិនត្រឹមតែផ្តោតលើការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េប៉ុណ្ណោះទេ តែក៏នឹងជួយលើការពង្រឹងជំនាញការងារដល់ពលករកម្ពុជាផងដែរ។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ពង្រីកការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) និងការពង្រីកទីផ្សាការងារតាមប្រភេទទិដ្ឋាការ E-7 ដែលជាការបញ្ជូនពលករជំនាញ ខណៈកម្ពុជាមានគោលបំណងចង់ឲ្យពលករកម្ពុជាមានជំនាញច្បាស់លាស់ ពេលត្រលប់មកមាតុប្រទេសវិញ ដើម្បីបំពេញតម្រូវការវិស័យការងារជំនាញនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់បញ្ចូលកម្មវិធីសិក្សាភាសាកូរ៉េ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាឳកាសដ៏ល្អសម្រាប់ សិស្ស និស្សិតកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានបំណងចេញទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោយបញ្ចប់ការសិក្សាជំនាញតែម្តង។

ឯកឧត្តម លី វ៉ូយ៉ុង បានប្តេជ្ញាថានឹងបន្តគាំទ្រយកចិត្តទុកដាក់លើការពង្រឹងជំនាញរបស់ពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការប្រឹងប្រែងលើកិច្ចការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េ ឲ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈការចុះទស្សនកិច្ចផ្ទាល់នៅក្នុងប្រទេសកូរ៉េ ឯកឧត្តម លី វ៉ូយ៉ុង បានមើលឃើញថា មានពលករកម្ពុជាកំពុងធ្វើការងារលើជំនាញសំខាន់ជាច្រើន ជាក់ស្តែងលើការងារផលិតនាវា ដែលពលករកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបានយ៉ាងល្អ។

ជាមួយគ្នានេះ ឯកឧត្តម លី វ៉ូយ៉ុងក៏បានកោតសរសើរ ចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលជាបុគ្គលសំខាន់ម្នាក់ក្នុងការជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) តាំងពីឆ្នាំ២០០៦មក ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក៏ដូចជាមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសហការលើការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ក្រោយកិច្ចពិភាក្សាទ្វេភាគីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ចប់ ភាគីទាំងពីរ តំណាងដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម លី វ៉ូយ៉ុង ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមស្តីពីការបញ្ជូនពលកក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ ដល់ខែមេសា ឆ្នាំ២០២៤នេះ ពលករកម្ពុជាដែលត្រូវបានបញ្ជូនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួនប្រមាណ ១០ម៉ឺន៧ពាន់នាក់ ក្នុងនោះពលករកម្ពុជាដែលកំពុងធ្វើការនៅទីនោះមានចំនួនជាង ៤ម៉ឺន៥ពាន់នាក់៕

អត្ថបទដែលជាប់ទាក់ទង