ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីជា អនីតិជន នៅសង្កាត់គោកឃ្លាង
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម្តាយជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ពាក់ព័ន្ធករណីប៉ុនប៉ង រំលោភសេពសន្ថវៈ។
ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ហេង ភេទប្រុស នៅក្នុងបន្ទប់ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕