ព្រឹកស្អែក! អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៥ លើរបៀបវារៈមួយចំនួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៥ លើរបៀបវារៈ មួយចំនួន ដើម្បីធ្វើការអនុម័តបទញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិប តីឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា៕

