សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតសាលាជំនាន់ថ្មី សាលាគំរូ មិនមែនជាការបង្កើតដើម្បីប្រកួតប្រជែងគ្នាទេ គឺដើម្បីពង្រឹងការអប់រំ

ភ្នំពេញ៖ សម្ដេចមហាបវរធោបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបង្កើតសាលាជំនាន់ថ្មី សាលាគំរូ មិនមែនជាការបង្កើតដើម្បីប្រកួតប្រជែងគ្នានោះទេ គឺបង្កើតដើម្បីពង្រឹងការអប់រំ ហើយធ្វើជាដំណាក់កាល។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពង់ “ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ” ក្រោមប្រធានបទ “ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា”។ ពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃ២ ខែមេសា ឆ្នាំ២០២៤នេះ ។
សម្តេចធិបតី បានប្រកាសយកសាលាបឋមសិក្សាចំនួន៥០ ពង្រឹងការអប់រំ ដោយបន្ថែមម៉ោងសិក្សា២ម៉ោងបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំកុំឱ្យដាក់កាតព្វកិច្ចទៅអាណាព្យាបាលចូលរួមថវិកា ក្នុងកម្មវិធីលើកកម្ពស់អប់រំ។ ទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អប្រសើរ ៕

