**ប្រេង​បាន​កំណត់​សម្រាប់​ការ​កើន​ឡើង​ប្រចាំ​សប្តាហ៍​ជា​សញ្ញា​តម្រូវ​ការ ភូមិសាស្ត្រ​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិជ្ជមាន**ជំនួយការផ្ទាល់សម្តេចធិបតី នាំយកសាររំលែកទុក្ខ និងថវិកា ចូលរួមបុណ្យសពឯកឧត្ដម គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាល**មហិច្ឆតាអាលុយមីញ៉ូមពណ៌បៃតងរបស់ចិន រងគ្រោះដោយសារភ្លៀងធ្លាក់ខុសប្រក្រតី និងការដាច់ចរន្តអគ្គិសនី**ជប៉ុន​ចាប់​ផ្តើម​ប្រមាញ់​ត្រី​បាឡែន​ព្រុយ​ធំៗ**ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ**នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសក្នុងខែមិថុនា**របាំង​នៅ​ចំណុច​ទេសភាព​ដ៏​ពេញ​និយម​សម្រាប់​ការ​មើល​ភ្នំ Fuji ត្រូវ​បាន​ពន្យារ​ពេល**រាជទាយាទ អារ៉ាប៊ីសាអូឌីត នឹងយាងទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២០-២៣ ឧសភា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុសពិការដៃម្នាក់**ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក​ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ**រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា**ចិន និងហុងគ្រី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ**ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ​អញ្ជើញចូលរួមកិច្ចប្រជុំកសាង​កម្ម​វិធីសហប្រតិ​បត្តិការ​លើវិស័យគ្រប់គ្រង​ធនធានទឹកជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី**មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយចំពោះការ បាត់បង់ដំរីញី១ក្បាល ដែលជាប់ផុងនៅអូរក្រាក់នៃដែនជម្រកសត្វព្រៃភ្នំព្រិច**ប្រធានាធិបតីចិន បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ែប៊ី​ជាមួយនឹង​ចំណង​មិត្តភាព​កាន់តែ​ស៊ីជម្រៅ និងនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង**ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំការធ្វើតេស្តរកសារធាតុ​ញៀន នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជួបទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យអប់រំ

សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបឯកឧត្តមប្រធានរដ្ឋសភាថៃ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ ពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានកត់សម្គាល់ឃើញថា ការវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ចាប់តាំងពីពេលមុន និងក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនជាខ្លាំងខុសពីមុនប្រៀបដូចមេឃនិងដី។

ឯកឧត្ដមប្រធានរដ្ឋសភាថៃ បានគូសបញ្ចាក់ថា សភានៃប្រទេសទាំងពីរ មានក្រុមមិត្តភាព និងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយគ្នា និងសូមឱ្យទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែសកម្មថែមទៀត ដើម្បីបុព្វហេតុរួមនៃប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្ដមប្រធានរដ្ឋសភាថៃបានចាត់ទុកប្រទេសថៃ និងប្រទេសកម្ពុជា គឺជាបងប្អូន ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភាសិតថៃលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើរជាងមានមិត្តល្អ១០នាក់នៅឆ្ងាយ។

ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និងបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួប ៧៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។ សម្តេចបានអបអរសាទរចំពោះនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានឯកភាពគ្នាបង្កើតកម្មវិធីរួមគ្នាជាច្រើនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ សម្តេចបានប្រសិទ្ធពរជូនរដ្ឋាភិបាលថៃ ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កីឡាស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជហឫទ័យ ដ៏ទូលំទូលាយ របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដែលបានជួយបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រមាណជាង៣ពាន់នាក់។

សម្តេចប្រមុខរដ្ឋស្តីទីបានអបអរសារចំពោះរដ្ឋាភិបាលទាំងពីរ និងគាំទ្រគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ” ហើយខិតខំជំរុញឱ្យអាជ្ញាធរខេត្តនៃប្រទេសទាំងពីរ បន្តសម្រួលការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ និងអ្នកទេសចរមកពីប្រទេសទី៣ ហើយលើកកម្ពស់ទេសចរណ៍ តាមផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ សម្តេចបានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីថៃ “ប្រទេស៥ គោលដៅតែមួយ” រួមមាន៖ ប្រទេសថៃ កម្ពុជា ឡាវ វៀតណាម និងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ទេសចរណ៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន ។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលបានយកចិត្តទុកដាក់ជួយសម្រួលបែបបទដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ តាមរយៈការបញ្ចុះតម្លៃទិដ្ឋាការពលករ និងថ្លៃបន្តទិដ្ឋាការសម្រាប់ពលករ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងជួយបណ្តុះបណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា។

សម្តេចមានជំនឿជាក់ថា ឯកឧត្តម ក៏ដូចជារាជរដ្ឋាភិបាលថៃនឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ។ ការយកចិត្តទុកដាក់ លើបញ្ហាពលករកម្ពុជា គឺជានយោបាយ ឈ្នះ ឈ្នះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈទស្សនកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជា សហភាពអន្តរសភា IPU, AIPA, វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។

អត្ថបទដែលជាប់ទាក់ទង