**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ សារ៉ា ឌូទែរតេ (Sara Z. Duterte) អនុប្រធានាធិបតី និងជារដ្ឋមន្រ្តីអប់រំ នៃសាធារណរដ្ឋហ្វីលីពីន។ ជំនួបនេះធ្វើឡើងនៅសាលសវនាការ ឧបនាយករដ្ឋមន្ដ្រី នាអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកជំទាវ សារ៉ា ឌូទែរតេ (Sara Z. Duterte) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងចាត់ទុកថា វត្តមានរបស់លោកស្រីនៅប្រទេសកម្ពុជានៅពេលនេះ ជាសញ្ញាណនៃការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន លើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ដោយចាត់ទុកហ្វីលីពីនជាមិត្តដ៏ល្អ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ានផងដែរ ដែលកន្លងមកប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ។

ជាការឆ្លើយតបលោកជំទាវ អនុប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានទទួលជួបសម្ដែងការគួរសម និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនៅពេលនេះ។

លោកជំទាវ អនុប្រធានាធិបតី បានលើកឡើងថា បេសកកម្មរបស់លោកស្រីនៅពេលនេះក្នុងនាមជា អនុប្រធានាធិបតីផង និងរដ្ឋមន្ដ្រីក្រសួងអប់រំ ព្រមទាំងជាប្រធាននៃសមាគមអង្គការរដ្ឋមន្ដ្រីអប់រំ ប្រចាំតំបន់អាស៉ីអាគ្នេយ៍។

លោកជំទាវ អនុប្រធានាធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសន្ដិសុខជាតិ និងប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសជួយជ្រោមជ្រែងក្នុងការរស់នៅ និងប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរហ្វីលីពីននៅប្រទេសកម្ពុជាផងដែរ។ លើសពីនេះ បានជួយសង្គ្រោះដល់ប្រជាពលរដ្ឋហ្វីលីពីនកន្លងមក ដែលជាជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានាធិបតី ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផងដែរ ហើយលោកជំទាវបានបង្ហាញជំហរ នៃការបន្ដកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនប្រធានាធិបតីហ្វីលីពីន ក៏ដូចជាបង្ហាញជំហរក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពោលនៅពេលបច្ចុប្បន្ននេះ ឧក្រិដ្ឋជន និងភេរវករនានា បានក្លាយទៅជាបញ្ហាសកល ដែលទាមទារឲ្យបណ្ដាប្រទេសនានាសហការគ្នាទប់ស្កាត់រាល់បទល្មើសទាំងនោះ។

ត្រង់ចំណុចនេះ លោកជំទាវ សារ៉ា ឌូទែរតេ អនុប្រធានាធិបតី ក៏បានគាំទ្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ហើយលោកស្រីនឹងនាំនូវរាល់ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជូនដល់ប្រធានាធិបតីហ្វីលីពីន, រដ្ឋមន្ដ្រីក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និងអគ្គស្នងការហ្វីលីពីន ក្នុងបញ្ហាទប់ស្កាត់រាល់ឧក្រិដ្ឋកម្មឆ្លងដែននេះ។

គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកជំទាវ សារ៉ា ឌូទែរតេ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍ពលរដ្ឋហ្វីលីពីនរបស់នៅប្រទេសកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង