**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ស្ដ្រីម្នាក់ប្ដឹងសុំអន្ដរាគមន៍ពីក្រសួងយុត្តិធម៌ ក្រោយចាញ់ក្ដីនៅតុលាការរឿងគេបោកលុយទិញដី២២ហិកតា នៅស្រុកព្រៃកប្បាស

ភ្នំពេញ៖ ក្រោយចាញ់ក្ដីនៅសាលាដំបូងខេត្តតាកែវ រហូតមកដល់សាលាឧទ្ធរណ៍ភ្នំពេញ ស្ដ្រីម្នាក់សម្រេចចិត្តដាក់ពាក្យស្នើសុំកិច្ចអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើអធិបញ្ជាចោទ ប្រកាន់បុគ្គលម្នាក់ឈ្មោះ ហ៊ាម ជាវហេង ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» និង «ឆបោក» រឿងទិញដី២២ហិចតា ស្មើលុយជាង៥០ម៉ឺនដុល្លារ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី អាយុ៥៩ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើឆបោក និងរំលោភលើទំនុកចិត្តនេះ បានរៀបរាប់ក្នុងពាក្យស្នើសុំអន្ដរាគមន៍ទៅកាន់ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ហ៊ាម ជាវហេង បានណែនាំរូបគាត់ឲ្យទិញដីទំហំប្រហែល២២ហិចតា ស្ថិតនៅភូមិព្រៃចំបក ឃុំតាយ៉ាប់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយប្រាប់ថា ជាដីស្រែប្រាំងរបស់ប្រជាពលរដ្ឋ។

ដោយសារតែការជឿទុកចិត្តលើបុគ្គលឈ្មោះ ហ៊ាម ជាវហេង ទើបរូបគាត់បានពឹងឲ្យជួយប្រមូលទិញដីទំហំ២២ហិចតា ដោយក្នុងមួយហិចតាតម្លៃ១៥,០០០ដុល្លារ សរុបចំនួន៣៣ម៉ឺនដុល្លារ តាមរយៈកិច្ចសន្យាទិញ លក់ដីចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ បន្ទាប់មករូបគាត់បានប្រគល់ប្រាក់តាមដំណាក់កាលឲ្យទៅឈ្មោះ ហ៊ាម ជាវហេង ចំនួន៧លើក ដើម្បីចាត់ចែងទិញដីតាមការព្រមព្រៀងគ្នា។

សរុបលុយដែលបានឲ្យទៅឈ្មោះ ហ៊ាម ជាវហេង រហូតដល់ជាង៥០ម៉ឺនដុល្លារ ដោយគិតថា លុយនៅសល់ក្រែងទិញដីដែលនៅក្បែរនោះបានបន្ថែមទៀត។
ក្រោយពីបានប្រគល់ប្រាក់គ្រប់ចំនួនអស់ហើយ រូបគាត់បានសួរនាំអំពីពេលវេលា នៃការចុះបញ្ជីកម្មសិទ្ធិ និងស្នើទៅឈ្មោះ ហ៊ាម ជាវហេង ឲ្យជូនទៅកាន់ទីតាំងដីដែលបានទិញកន្លងមក ប៉ុន្តែត្រូវបានឈ្មោះ ហ៊ាម ជាវហេង រកលេសថាគេលើកពេលធ្វើ និងថាជិតដល់ពេលធ្វើរហូត និងមិនបានជូនមកកាន់ទីតាំងដីទេ។

ដោយសាររូបគាត់ ទាមទារពេកទើបនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ហ៊ាម ជាវហេង បាននាំនាងខ្ញុំទៅកាន់ទីតាំងដីដែលស្ថិត នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ទើបដឹងថា មិនមែនជាទីតាំងដូចដែលឈ្មោះ ហ៊ាម ជាវហេង ធ្លាប់អះអាងណែនាំឲ្យទិញទេ ពោលគឺមិនមែននៅចម្ងាយ៧គីឡូម៉ែត្រ ពីព្រលានយន្តហោះថ្មីនោះឡើយ។

លុះដល់អំឡុងឆ្នាំ២០២១ ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី បានស្រាវជ្រាវពីតាំងដីបន្ថែមទៀត ទើបដឹងថា ដីដែលឈ្មោះ ហ៊ាម ជាវហេង បានបង្ហាញថាទិញពីប្រជាពលរដ្ឋនោះ គឺជាដីទ្រព្យសម្បត្តិរបស់រដ្ឋ។ បន្ទាប់ពីបានរកឃើញនូវភាពមិនប្រក្រតីបែបនេះ ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី បានព្យាយាមទាក់ទងទៅឈ្មោះ ហ៊ាម ជាវហេង គ្រប់មធ្យោបាយដើម្បីសួរនាំ និងដោះស្រាយបញ្ហា ប៉ុន្ដែឈ្មោះនេះបានរកលេសដោះសារ និងគេចវេស ថែមទាំងបិទទូរស័ព្ទមិនអាចទាក់ទងបានរហូតដល់បច្ចុប្បន្ន។

ក្រោយមក ស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី បានដាក់ពាក្យបណ្ដឹងចំនួន២លើក លើកទី១ ពាក្យបណ្ដឹងចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ពីបទ «រំលោភលើទំនុកចិត្ត» និង «ឆបោក» រួចនាយកដ្ឋានបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែត្រូវបានអយ្យការអមសាលាដំបូងសម្រេចចេញដីកាតម្កល់រឿងទុកឥតចាត់ការ។ លើកទី២ ពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ក៏ត្រូវបានតម្កល់ទុកឥតចាត់ការដូចគ្នា ហើយក្រោយមកបានបន្ដប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ តែត្រូវមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ តម្កល់ទុកឥតចាត់ការដូចគ្នា។

ដោយមើលឃើញពីភាពអយុត្តិធម៌ តាមរយៈចម្លើយប្រឌិតរបស់ឈ្មោះ ហ៊ាម ជាវហេង ទើបស្ដ្រីឈ្មោះ ស្រ៊ុន ប៊ុនណារី សម្រេចដាក់ពាក្យបណ្ដឹងស្នើសុំអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តធម៌តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង