**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅក្រុងកំពង់ចាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានសហការ រៀបចំពិធីសំណេះសំណាល អបអរសាទរ ខួបទី ១៣ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ” ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាខា កក្រក ខេត្ត ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជា ប្រធាន ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការសាខា ។

សមាសភាព ចូលរួម ក្នុងឱកាសនោះ មាន លោក លោកស្រី ជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រីអនុសាខាក្រុងកំពង់ចាម ក្រុមកាកបាទក្រហមសង្កាត់ យុវជន និងអ្នកស្ម័គ្រចិត្ត ព្រមទាំង បងប្អូន ជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាល និង ស្ត្រី មានកូនតូច សរុបចំនួន ១៣៧នាក់ ។

អង្គពិធីទាំងមូល បានតាមដានស្តាប់ដោយយកចិត្តទុកដាក់ នូវខ្លឹមសារទាំងស្រុង នៃ សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃ ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ ដែលផ្ញើជូន បងប្អូន ជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលអាន ដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធាន ក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ នៃ សាខា ។

មានប្រសាសន៍ សំណេះសំណាល នាឱកាសនោះ លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំងឡាយ ៨ចំណុច ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានអំពាវនាវក្នុងសារលិខិតនេះ ពិសេស ស្រ្តីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់យ៉ាងតិចចំនួន 4 ដង តាមពេលវេលាកំណត់ ហើយត្រូវទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ពិសេស ការស្ម័គ្រចិត្តធ្វើតេស្តឈាម រកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទ បេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្ដាយទៅកូន ។ ត្រូវ សម្រាលកូន នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញ ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ។ ក្រោយពេលសម្រាល ត្រូវយកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ ដោយយកចិត្តទុកដាក់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូន រហូតដល់កូនមានអាយុ ២ឆ្នាំ ។ ប្រការដែលសំខាន់ គឺ ត្រូវបំបៅកូនដោយទឹកដោះម្ដាយ តែមួយ មុខគត់ ចាប់ពីពេលកើតភ្លាម រហូតដល់ទារក មានអាយុ ៦ ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង )រួមជា មួយ ការបន្តបំបៅទឹកដោះម្ដាយរហូតដល់ កុមារ មានអាយុ យ៉ាង តិច ២ ឆ្នាំ ។ សូមជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព របស់ម្ដាយ និង ទារក ។

លោកជំទាវប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខា ក៏បានក្រើនរំលឹកដល់ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្ត សូមសហការជិតស្និទ្ធ ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំសុខភាពដល់ស្ត្រីគោលដៅទាំងអស់ និងជួយជម្រុញ បញ្ជូនស្ត្រីទាំងនោះ មកមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ អោយបានទាន់ពេលវេលា ។

កាដូអនុស្សាវរីយ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់ជូន ស្រ្តីដែលបានចូលរួម ១០០នាក់ , ម្នាក់ ៗ ទទួលបាន ៖ សារុង ១ កន្សែងពោះគោធំតូច ២ សាប៊ូដុសខ្លួនទារក ១ដប ម្សៅកូនក្មេង ១ដប ទឹក អនាម័យ ស្ត្រី ១ដប សាប៊ូលុច្ស ៤ដុំ និងថវិកា ៥០,០០០ រៀល ។

បន្ទាប់ពីនោះ លោកជំទាវ ប៉ាង ដានី និងក្រុមការងារ ក៏បានបន្ត អញ្ជើញចុះសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ និង ស្ត្រីទើបសម្រាលកូន មានជីវភាពខ្វះខាត នៅតាមខ្នងផ្ទះ ចំនួន ៥នាក់ ក្នុងសង្កាត់សំបួរមាស ដោយបានឧបត្ថម្ភជូន ក្នុងម្នាក់ៗ នូវ សារុង ១ កន្សែងពោះគោធំតូច ២ សម្ភារះទារក និង ថវិកាចំនួន ៥០,០០០រៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង