**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជំរុញការលើកកម្ពស់ការវិច្ចាគឈាមដោយស្ម័គ្រចិត្ត ក៏ដូចជាតាមការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ដែលកំពុងត្រូវការឈាមជាចាំបាច់។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សរុបចំនួន ៩៤ រូប ក្នុងនោះរួមមាន មន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ បុគ្គលិក និងតំណាងវិស័យឯកជន ផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគឈាមពិជាមានសារសំខាន់ខ្លាំងណាស់ ដល់ការជួយសង្គ្រោះជីវិតអ្នកជំងឺ ព្រោះថាមកដល់ពេលនេះ ពុំទាន់មានបច្ចេកវិទ្យាវេជ្ជសាស្ត្រណាអាចផលិតឈាមបាននោះឡើយ។ ជាមួយគ្នានេះដែរ សប្បុរសជនផ្ទាល់ក៏ទទួលបានអត្ថប្រយោជន៍សុខភាពពីការបរិច្ចាគឈាមផងដែរ។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងអំណរគុណដល់ សប្បុរសជនទាំងអស់នៃ អគរ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងជាពិសេសបានសម្របសម្រួល និងចូលរួមកម្មវិធីថ្ងៃនេះ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសរំលេចថា ក្រៅពីភារកិច្ចស្នូលរបស់ខ្លួនក្នុងការប្រមូលចំណូលចូលថវិកាជាតិ កន្លងមក អគរ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម រួមមាន ការបង្កើតសមាគមសង្គហមិត្តគយដើម្បីរៀបចំមូលនិធិសម្រាប់ជួយដល់មន្ត្រីគយ ឬគ្រួសារមន្ត្រីគយដែលជួបប្រទះការលំបាក និងមន្ត្រីគយចូលនិវត្តន៍, ការចុះជួយដល់ក្រុមជនងាយរងគ្រោះ មានដូចជា កុមារកំព្រា, ជនពិកា, អ្នកធាក់ស៊ីក្លូ, ការចូលរួមចំណែកក្នុងមូលនិធិកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាជាដើម។ ជាមួយគ្នានេះ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិក នៃ អគរ ក៏ធ្លាប់បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទាំងក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងការរៀបចំដោយផ្ទាល់នៅ អគរ ជាលើកទី១ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ការចូលរួមបរិច្ចាគឈាម គឺជាការធ្វើទានប្រកបដោយបុណ្យកុសលយ៉ាងខ្ពស់ ព្រោះជាការរួមចំណែកចូលរួមជួយជីវិតមនុស្ស។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក និងតំណាង វិស័យឯកជនបន្តធ្វើសកម្មភាពសប្បុរសធម៌ដ៏ល្អប្រពៃ ប្រកបដោយក្តីស្រឡាញ់ និងការជួយសង្គ្រោះជីវិតមនុស្ស តាមរយៈចូលរួមបរិច្ចាគឈាមនៅពេលក្រោយៗទៀត។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក តំណាងវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានចូលរួមកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅ អគរ នាថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង