ករណីអគ្គីភ័យនៅសង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ បណ្ដាលឱ្យឆេះផ្ទះអស់ចំនួន១០ខ្នងទាំងស្រុង

ភ្នំពេញ៖ នៅវេលាម៉ោង០១:២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ។
យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ហេតុការណ៍អគ្គីភ័យឆាបឆេះនេះ បណ្តាលមកពីបើកហ្គាសចំអិនអាហារបង្កជាអគ្គីភ័យ ហើយបណ្ដាលឱ្យឆេះផ្ទះអស់ចំនួន១០ខ្នងអស់ទាំងស្រុង នឹងឆេះរាលដាលដល់ផ្ទះចំនួន០៣ខ្នង អស់ចំនួន៦០%។
ប្រភពបន្តថា នៅម៉ោង១៥:០០នាទី ថ្ងៃខែឆ្នាំដដែល អគ្គីភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើនឹង ៨៤ម៉ែត្រគូប, រថយន្ត ក្រសួងមហាផៃ្ទ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប៕

