**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអនុញ្ញាត្តិឱ្យលោក គឹម យាតដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសភាអាស៊ី ព្រមទាំងសហការីចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ក្នុងកិច្ចជំនួបពិភាក្សានោះដែរមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលេខាធិការគណ:កម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:កម្មការទី៣ ព្រមទាំង ឯកឧត្តមទីប្រឹក្សា មន្រ្តីជំនួយការគណ:កម្មការទី៣។

លោក គឹម យាតដារ៉ារិទ្ធ បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមបណ្ឌិតថា គោលបំណងដែលលោក និងសហការីមកជួបពិភាក្សានាពេលនេះគឺក្នុងគោលបំណងសិក្សាឈ្វេងយល់ពីតម្រូវការរបស់គណៈកម្មការជាពិសេសទាក់ទងនឹងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុស្វែងរកមធ្យាបាយដើម្បីចូលរួមគាំទ្រជាបច្ចេកទេសដល់គណៈកម្មការ។

លោកបន្តទៀតថា មជ្ឈមណ្ឌលសភាអាស៊ីវិវត្តមកពីវិទ្យាស្ថានសភាកម្ពុជា។ វិទ្យាស្ថានសភាកម្ពុជា (PIC)បានបង្កើតឡើងក្នុងឆ្នាំ២០១១ តាមសំណើរបស់សមាជិក សមាជិកាសភា និងអគ្គលេខាធិការសភាកម្ពុជាដើម្បីជួយពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ លោកបន្ថែមថា នៅក្នុងប្រព័ន្ធបំពេញការងាររបស់PCAsia គឺចាប់ផ្តើមពី៖ ១.សំណើរបស់សភា ២.ការស្រាវជ្រាវ ៣.ការប្រជុំជាមួយអ្នកជំនាញ ៤.ការពិគ្រោះយោបល់លើសាធារណៈ ៥.ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងគោលនយោបាយ ៦.ចុះបេសកកម្ម ឬកិច្ចប្រជុំត្រួតពិនិត្យរបស់សភា ហើយការអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីសភាគឺជាស្នូលនៅក្នុងប្រព័ន្ធការងារនេះចំពោះប្រធានបទដែលយកមកហ្វឹកហ្វឺនមន្រ្តីភាគច្រើនយកមកពីសំណើរបស់សភា ឬពីប្រធានបទនៃកិច្ចប្រជុំនានារបស់សភាដូចជារបស់មហាសន្និបាតអាយប៉ាកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុបជាដើម។

លោកបានលើកទៀតថាកន្លងមកវិទ្យាស្ថានសភាអាស៊ីបានចុះអនុស្សរណនៃការយោគយល់គ្នាជាមួយសភាកម្ពុជាកាលពីឆ្នាំ២០២១ដើម្បីធ្វើការសហការ និងគាំទ្រដល់គណៈកម្មការនានារបស់ព្រឹទ្ធសភា រដ្ឋសភាក្រុមសភាជាតិនៃអ្នកនយោបាយសភាស្រ្តី និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្នុងការរៀបចំឯកសារស្រាវជ្រាវបេសកកម្មសិក្ខាសាលាការបណ្តុះបណ្តាលលើប្រធានបទទាក់ទងនឹងវិស័យសេដ្ឋកិច្ចសង្គមសុខាភិបាលស្ត្រី និងបរិស្ថានជាដើម។ ការសហការទាំងនេះជាការចូលរួមលើកកម្ពស់ការរួមចំណែករបស់សភា ក្នុងការជម្រុញការឈានទៅសម្រេចឱ្យបានទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាទី១។ ជាក់ស្តែងកន្លងមកមជ្ឈមណ្ឌលសភាអាស៊ីបានសហការជាមួយសភាកម្ពុជា ដែលរួមមានដូចជាការផ្តល់ឯកសារស្រាវជ្រាវជូនគណៈកម្មការទី៨ ទី៩ រដ្ឋសភា និងគណៈកម្មការទី១ព្រឹទ្ធសភាលើប្រធានបទស្តីពី “សិទ្ធិកាន់កាប់ដីធ្លី ការអនុវត្តច្បាប់ដីធ្លី និងកាលានុវត្តភាពនៃការអនុវត្តគោលនយោបាយសាធារណៈផ្នែកដីធ្លីដើម្បីជាកត្តារួមចំណែកក្នុងការលើកកម្ពស់សមភាពយែនឌ័រ និងផលប្រយោជន៍របស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាជូនគណៈកម្មការទី៣រដ្ឋសភា និងព្រឹទ្ធសភាស្តីពី “សាវតារនៃការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា”, “សមិទ្ធផលនៃការអភិវឌ្ឍបៃតងនៅព្រះរាជាណាចក្រកម្ពុជា” ជូនក្រុមពិភាក្សានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១១ ស្តីពី“អភិក្រមប្រទាក់ក្រឡាគ្នានៃសន្តិសុខទឹកថាមពល និងស្បៀងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសភាអាស៊ីដែលបានធ្វើកិច្ចសហការជាមួយសភាកម្ពុជា ជាពិសេសជាមួយគណ:កម្មការទី៣ នៃរដ្ឋសភា ដើម្បីជម្រុញលើការងារមួយចំនួនពាក់ព័ន្ធការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ហើយបញ្ហាទាំងនេះក៏ស្ថិតនៅក្នុងគោលនយោបាយយុត្តសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងយុត្តសាស្ត្របញ្ចកោណតំណាក់កាលទី១របស់រាជរដ្ឋភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ជាពិសេសលើជីវ:ចម្រុះជាច្រើនផ្សេងទៀត។

ឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់មជ្ឈមណ្ឌលសភាអាស៊ីអោយជួយធ្វើការបណ្ទុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការរដ្ឋសភា ក៏ដូចជាមន្ត្រីជំនួយការគណ:កម្មការទី៣ លើចំណេះដឹងក្នុងកិច្ចការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការងារផ្សេងៗទៀតដែលជាតម្រូវការចាំបាច់របស់រដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង