អណ្តើកសមុទ្រ ១ក្បាល ត្រូវបានលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្នែករដ្ឋបាលជលពាមក្រសោប បានទទួលអណ្តើកសមុទ្រ ១ក្បាល ពីអ្នកនេសាទឈ្មោះ ស៊ុន ចន្ទ័បុត្រ ដើម្បីលែងចូលសមុទ្រវិញ នៅឃុំពាមក្រសោប ខេត្តកោះកុង។
រដ្ឋបាលជលផលសូមកោតសរសើរនូវសកម្មភាពដ៏មានតម្លៃនេះ និងស្នើដល់អ្នកនេសាទដទៃទៀតយកគំរូតាម ដើម្បីរក្សាពូជវារីសត្វកម្រឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

