ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំបច្ចេកទេសស្តីពីនីតិវិធីអនុវត្តមុខងារអប់រំ យុវជន និងកីឡាដល់មន្ត្រីជំនាញ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តបាត់ដំបង

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំបច្ចេកទេសស្តីពីនីតិវិធីអនុវត្តមុខងារអប់រំ យុវជន និងកីឡាដល់មន្ត្រីជំនាញ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមុខងារសាធារណៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា អភិបាលក្រុង ស្រុក អភិបាលរងទទួលបន្ទុកវិស័យអប់រំ ក្រុង ស្រុក ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក នៃខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ព្រមទាំងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ប្រធានមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបង។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះមានកិត្តិយសពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ផ្តល់កិត្តិយសចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គសិក្សាដោយជោគជ័យជូនដល់សិក្ខាកាមដែលបានចូលរួមផងដែរ៕

