លោក វ៉ាត វុធ ហៅគ្រូបារមីលោកតាបារមីឥសីសំរិទ្ធ ចុះកិច្ចសន្យាបញ្ឈប់ការផុសវីដេអូគ្រូបារមី នៅលើហ្វេសប៊ុក

ភ្នំពេញ៖ ក្រសួងធម្មការនិងសាសនានៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ បានបង្ហាញពីកំណត់ហេតុស្តីពីការចុះកិច្ចសន្យារបស់លោកតាបារមីឥសីសំរិទ្ធ នាពេលកន្លងទៅ ឱ្យបញ្ឈប់ការផ្សព្វផ្សាយវីដេអូពាក់ព័ន្ធនឹងគ្រូបារមី និងគ្រូអូមអាម។
ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕

