**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក្តី ចិននិងកម្ពុជាតែងតែជាមិត្តដែកថែបនិងជាដៃគូស្គាល់ចិត្តគ្នាដែលរួមសុខរួមទុក្ខជាមួយគ្នា និងចាប់ដៃ

គ្នាសហការ។ សហគមន៍វាសនារួមរវាងចិន-កម្ពុជាត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្រ្តចំណងមិត្តភាពជាពិសេសដែលមានអាយុកាលរាប់ពាន់ឆ្នាំ អរិយធម៌ចិននិងអរិយធម៌ខ្មែរបានសិក្សា លាយបញ្ចូលគ្នា និងផ្លាស់ប្ដូររវាងគ្នានិងគ្នាអស់រយៈពេលជិតពីរពាន់ឆ្នាំមកហើយ។ ទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាង ឯកឧត្តម ម៉ៅ សេទុង អតីតប្រធានាធិបតីចិន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងព្រមទាំងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរបានជួយជំរុញការអភិវឌ្ឍន៍ឥតឈប់ឈរនៃទំនាក់ទំនងប្រទេសទាំងពីរ បង្កើតបានជាគំរូទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋដែលសង្កត់ធ្ងន់លើចំណងមិត្តភាពនិងគុណធម៌។ សហគមន៍វាសនារួមរវាងចិន-កម្ពុជាទទួលបានអត្ថប្រយោជន៍ដោយសារការបន្ស៊ីគ្នាកម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ហើយក៏បានបញ្ចូលជាកម្លាំងចលករដ៏រឹងមាំទៅក្នុងការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅរវាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិន និង”យុទ្ធសាស្ត្របញ្ចកោណ”របស់កម្ពុជា។
ឆ្នាំ ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា។ ការពង្រឹងកិច្ចការផ្លាស់ប្ដូរប្រជាជននិងប្រជាជន មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការនិងជាកត្តាចាំបាច់ដើម្បីជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា។ កាលពីថ្ងៃទី១៣ ខែមករា ពិធីបើក”ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនចិន-កម្ពុជា” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅទីលានជល់ដំរីទឹកដីអង្គរ។ ឯកឧត្តម Li Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរ។ ឯកឧត្តម Li Shulei សមាជិកនាយកដ្ឋាននយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន ជាលេខាធិការបក្សនៃលេខាធិការដ្ឋាន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការកណ្តាលចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកខាងលើនិងថ្លែងសុន្ទរកថា ដោយបានបង្ហាញពាក្យពេចន៍ជូនពរបវរប្រសើរនិងក្តីរំពឹងខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃចិននិងកម្ពុជា។ បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល រៀបចំយ៉ាងសកម្មនូវកម្មវិធីផ្លាស់ប្តូរប្រជាជននិងប្រជាជនតាមគ្រប់ទម្រង់ លើកកម្ពស់ការផ្សារភ្ជាប់បេះដូងប្រជាជននិងប្រជាជន ទំនាក់ទំនងវប្បធម៌ និងការសិក្សាពីគ្នាទៅវិញទៅមក បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា និងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”ដែលវិស័យអាទិភាពទាំង៦។
ចិនមានសុភាសិតមួយតែងពោលថា ឱកាសពុះពារយ៉ាងអង់អាចគង់តែមកដល់ បង្ហូតក្ដោងសំពៅបោះជំហានទៅមុខ។ យើងជឿជាក់ដោយមានហេតុផលពេញលេញថា ក្រោមការណែនាំកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជា ប្រាកដជានឹងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរប្រាកដជាត្រូវបានអភិវឌ្ឍបន្ថែមទៀត ហើយការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីប្រាកដជានឹងឈានដល់កម្រិតថ្មីមួយទៀត ហើយប្រទេសនិងប្រជាជនទាំងពីរនឹងឈានទៅអនាគតដ៏ត្រចះត្រចង់៕

អត្ថបទដែលជាប់ទាក់ទង