ស្នងការខេត្តស្ទឹងត្រែង ស្នើឲ្យតាមបណ្តាប៉ុស្តិ៍នគរបាលទាំងអស់ត្រូវមានឆន្ទះក្នុងការកសាង និងថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ទី២៥ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត នៅស្នងការដ្ឋាននគរបាលខេត្ត។ ដោយមានអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុផែន នាយការិយាល័យជំនាញទាំងអស់ អធិការក្រុង/ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣៤ឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានសូមឲ្យយកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ច និងតាមឋាននុក្រម ដែលថ្នាក់ដឹកនាំបានប្រគល់ឲ្យ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបញ្ជាក់បន្ថែមទៀតថា សូមឲ្យតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវមានឆន្ទះក្នុងការកសាង និងថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាពផងដែរ ៕

