លោកជំទាវ នូ សុវណ្ណនី អញ្ជើញចែកអំណោយជនទីទ័លក្រ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ២០៤គ្រួសារ នៅស្រុកកោះអណ្តែត

ភ្នំពេញ៖ លោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ប្រភេទ១ ចំនួន២០៤គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកកោះអណ្ដែត ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសម្ព័ន្ធមិត្តខ្មែរនៅប្រទេសបារាំង។ ពិធីនេះធ្វើឡើងនៅវត្តព្រឹក្សា ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។
