ខេត្តត្បូងឃ្មុំនឹងរៀបចំពិធីចាប់ត្រីនៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីរក្សាវប្បធម៌ប្រពៃណីបែបបុរាណ និងបង្កើនចំណងមិត្តភាព

ភ្នំពេញ៖ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីរក្សាវប្បធម៌ ប្រពៃណីបែប បុរាណរបស់អ្នកស្រុក និងជាកម្មវិធីជួបជុំបង្កើនចំណងមិត្តភាព និងសាមគ្គីភាពរបស់អ្នកស្រុកភូមិផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំបានឱ្យដឹងថា ការចាប់ត្រីនឹងចាប់ផ្តើមនៅម៉ោង ៩ ព្រឹកតទៅ នៅបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំពោះឧបករណ៍ សម្រាប់ចាប់ត្រីរួមមាន អង្រុត, ឈ្នាង ,ត្រក,ក្លុះ រួមទាំងឧបករណ៍ចាប់ត្រីបែបបុរាណផ្សេងទៀត។
សូមជម្រាបថា ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈ បន្ទាប់ពីបងប្អូនប្រជាកសិករ បានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ គឺតែងតែធ្វើប្រារព្ធពិធីចាប់ត្រី នៅរមណីយដ្ឋាន បឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ៕
