**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបច្ចុប្បន្នភាពទិន្នន័យទីប្រឹក្សា ជំនួយការ ដែលក្រសួង-ស្ថាប័ន គ្រប់គ្រងដោយផ្ទាល់ និងទីប្រឹក្សា ជំនួយការដែលមានឈ្មោះនៅតាមក្រសួង-ស្ថាប័ន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលទិន្នន័យបច្ចុប្បន្នភាពទីប្រឹក្សា ជំនួយការ ដែលក្រសួង-ស្ថាប័ន គ្រប់គ្រងដោយផ្ទាល់ ទីប្រឹក្សា ជំនួយការ ដែលមានឈ្មោះនៅតាមក្រសួង-ស្ថាប័ន ប៉ុន្តែបម្រើនៅថ្នាក់ក្រោមជាតិ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ សរុបជិត ៣០០នាក់។

ដើម្បីជាមូលដ្ឋានដល់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍សង្ខេប ស្តីពីបច្ចប្បន្នភាពនៃការគ្រប់គ្រងទីប្រឹក្សា ជំនួយការ របស់ក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិ រួមទាំងការលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។

បន្ទាប់ពីកិច្ចពិភាក្សា ពិគ្រោះយោបល់ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន រួចមក ឯកឧត្តម យក់ ប៊ុនណា បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដោយកំណត់យន្តការរៀបចំប្រព័ន្ធបៀវត្សប្រាក់បំណាច់មុខងាររបស់ទីប្រឹក្សា ជំនួយការ រួមមាន៖ ១-រៀបចំប្រាក់បំណាច់មុខងារ ទៅតាមប្រភេទក្របខណ្ឌ ឬមុខតំណែងដោយស្នើឱ្យធ្វើបម្រែបម្រួលស្ថានភាពរដ្ឋបាល ២-ករណីទីប្រឹក្សា ជំនួយការ មិនមែនជាមន្ត្រីរាជការ ត្រូវមានលិខិតឯកត្តភូត (ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស) ប្រសិនមិនមានលិខិតបញ្ជាក់ ក្រសួងមុខងារសាធារណៈនឹងកាត់ចេញពីប្រព័ន្ធ ៣-កំណត់ការបើកប្រាក់បំណាច់មុខងារ ទីប្រឹក្សា ជំនួយការ មិនមែនជាមន្ត្រីរាជការ ត្រូវអនុវត្តតាមប្រព័ន្ធធនាគារ។

គួររម្លឹកផងដែរថា ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្អាកការតែងតាំង ទីប្រឹក្សា ជំនួយការ ដោយទុកពេលវេលារយៈពេល ៦ខែ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីឱ្យមន្ត្រីរាជការដែលមានតួនាទីជាទីប្រឹក្សា ជំនួយការ ដើម្បីពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា ជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ៕

អត្ថបទដែលជាប់ទាក់ទង