**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឯកឧត្តម ហួត ហាក់៖ និស្សិតម្នាក់ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់កម្ពុជាឱ្យពិភពលោកបានស្គាល់

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបញ្ជាក់ថា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់ ។

ឯកឧត្តម បានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និងនូវែលសេឡង់ នៅសាលសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះប្អូនៗជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស (ERASMUS) ទៅប្រទេសបារាំង និងរដ្ឋាភិបាលនូវែលសេឡង់ ទៅប្រទេសនូវែលសេឡង់ មកកាន់ក្រសួងអធិការកិច្ច និងបានកោតសរសើ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះចំណាប់អារម្មណ៍ចង់ដឹង និងចង់ស្គាល់ក្រសួងអធិការកិច្ច។

ថ្លែងក្នុងឱកាសដ៏ស្និទ្ធស្នាលនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ទាក់ទងទៅនឹងមូលហេតុនៃការប្តូរឈ្មោះក្រសួងជូនប្អូនៗថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ពោលគឺការកាត់បន្ថយភាពក្រីក្រ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយបន្តអនុវត្តអភិក្រមចំនួន៥ ដែលបានដាក់ចេញដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តថា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីឆ្លើយតបនឹងរចនាសម្ព័ន្ធស្នូលរបស់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ តម្រូវជាការចាំបាច់នូវការប្តូរ ឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលបំណងបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងសង្គមឌីជីថល។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនប្អូនៗអំពីបេសកកម្មរបស់ក្រសួងអធិការកិច្ចដែលប្រគល់ជូនដោយរាជរដ្ឋាភិបាលនាអាណត្តិទី៧ នេះ គឺ (១) ធ្វើអធិការកិច្ចលើគ្រប់វិស័យ និងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការ ទប់ស្កាត់ និងមានវិធានការផ្សេងៗ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា, (២) ការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់នាយករដ្ឋមន្ត្រី, (៣) ទទួលបណ្តឹង និងអង្កេតស្រាវជ្រាវគ្រប់បុគ្គលទាំងអស់ រួមមានពីរូបវន្តបុគ្គល (អាចជាប្រជាពលរដ្ឋ) និងនីតិបុគ្គល (ក្រុមហ៊ុន ឬ សមាគម) ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីតួនាទី និងកាតព្វកិច្ចរបស់យុវជនចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅបរទេស៖ ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់ និងតួនាទីរបស់យុវជនពេលបញ្ចប់ការសិក្សាចំពោះប្រទេសជាតិ៖ ត្រឡប់មកវិញប្រកបដោយសុវត្ថិភាព មានសមត្ថភាព ក្នុងការរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ទៅតាមជំនាញរៀងៗខ្លួន ក្នុងករណីប្អូនៗមានបញ្ហា ឬសំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសដែលប្អូនៗរស់នៅ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ឱ្យចូលរួមក្នុងកម្មវិធីដែលស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសដែលប្អូនៗរស់នៅ និងក្រុមការងារយុវជននៅទីនោះផងដែរ និងបានផ្តល់ជូនសៀវភៅជាកាដូអនុស្សាវរីយ៍ ចំនួន ៣ក្បាលក្នុងម្នាក់ៗ ដែលជាចំណងដៃរបស់ឯកឧត្តម រួមមាន៖ (១)កំពូលស្ថាបនិក និងបីតាសន្តិភាពរបស់កម្ពុជា (សម្តេចតេជោ) (២)ទឹកចិត្តអ្នកជួយសង្គ្រោះ (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) (៣)កូនប្រុសច្បងដ៏មានឥទ្ធិពល (សម្តេចធិបតី) ដែលសៀវភៅទាំងបីនេះ នឹងជាត្រីវិស័យដ៏សំខាន់ ដែលប្អូនៗអាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋានដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារដែលប្អូនជ្រើសរើស ព្រមទាំងជូនពរថ្នាក់ដឹកនាំ និងប្អូនៗទាំងអស់ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤នេះ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការរៀនសូត្រ៕

អត្ថបទដែលជាប់ទាក់ទង