**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

សម្តេចធិបតី៖ រាជរដ្ឋាភិបាលរៀបចំផែនការដើម្បីពង្រឹងការផ្តល់សេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងរៀបចំផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្តដើម្បីពង្រឹងវិស័យសុខាភិបាលសាធារណៈឱ្យកាន់តែមានគុណភាព និងល្អប្រសើរសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបេ្តជ្ញាចិត្តខិតខំលើកកម្ពស់ សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ល្ងាចមិញប្រជុំមួយល្ងាចជាមួយឯកឧត្តម ឈាង រ៉ា និងក្រុមការងារ ពង្រឹងវិធានគន្លឹះ ក្នុងការពង្រឹងវិស័យសុខាភិបាលមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកម្រិត១ កម្រិត២ និងកម្រិត៣ រៀបចំជាផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្ត ធ្វើយ៉ាងណាជំរុញការរៀបចំមណ្ឌលសុខភាពពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសម្ភារ និងថ្នាំឱ្យកាន់តែមានគុណភាពល្អប្រសើរ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តដែរថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ គឺផ្តោតទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធជំនួយគាំពារសង្គម និងការពង្រឹង និងបង្កើនកម្រិតសមត្ថភាពក្នុងការព្យាបាលជូនពលរដ្ឋ។ តែយ៉ាងការងារអាទិភាពដែលរាជរដ្ឋាភិបាលត្រូវអនុវត្តនោះគឺការជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានកំណើន។

សម្តេចធិបតី មានប្រសាសន៍ដូច្នេះថា ដំណាក់សំខាន់បំផុតដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចបង្ការការឈឺស្កាត់របស់ពលរដ្ឋ គឺធ្វើយ៉ាងម៉េចខិតខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនពលរដ្ឋ ដើម្បីឱ្យអាហារូបត្ថម្ភដល់ពលរដ្ឋបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង