សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តរក្សាឲ្យបាននូវសុខសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាឲ្យបាននូវសុខសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ។
សម្ដេចធិបតីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេចធិបតីបន្ថែមថា ការបន្តរក្សាឲ្យបាននូវសុខសន្តិភាព ដើម្បីបន្ដការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ក្នុងនោះ រួមទាំងវិស័យទេសចរណ៍ផងដែរ ម្ល៉េះបើគ្មានសន្ដិភាពទេនោះ ច្បាស់ណាស់ប្រជាពលរដ្ឋក៏មិនអាចមកលេងកម្សាន្ដនៅខេត្តកែប នាពេលនេះបាននោះដែរ៕

