**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​

អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះ បានរៀបចំអង្គមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ដោយមានការចូលរួម ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រះមេគណខេត្តទាំងពីរគណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១.៥០០នាក់ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍បញ្ជាក់ថា ទោះបីពេលវេលាបានកន្លងផុតទៅអស់ជាង ៤ទសវត្ស ហើយក៏ពិតមែន យើងទាំងអស់គ្នានៅតែមានការ សោកស្តាយ ចងចាំ និងនឹកឃើញជានិច្ចនូវមហាសោកនាដកម្មស្រស់ៗ និងគ្រោះមហន្តរាយរបស់ជាតិយើង ដែលបណ្តាលមកពីភ្នក់ភ្លើងដ៏សន្ធោសន្ធៅនៃសង្រ្គាមស៊ីរូងផ្ទៃក្នុង បង្កឡើងដោយរដ្ឋប្រហាររបស់ក្រុមបក្សពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បណ្តាលឱ្យកើតនូវឧក្រិដ្ឋកម្មមហាប្រល័យ នៃរបបកម្ពុជា ប្រជាធិបតេយ្យរបស់ពួកឃាតកអាវខ្មៅប៉ុលពតក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានប្រែក្លាយទឹកដីកម្ពុជាឱ្យទៅជាគុកឥតជញ្ជាំង ជាឋាននរកដ៏ខ្មៅងងឹត ជាវាលពិឃាតដ៏សាហាវឃោរឃៅជាទីបំផុត ជាមហាសមុទ្រឈាម និងទឹកភ្នែកដែលប្រជាជនកម្ពុជាជាង ៣លាននាក់ ត្រូវបានសម្លាប់រង្គាលយ៉ាងអណោចអធម្ម និងរចនាសម្ព័ន្ធសង្គមជាតិទាំងមូល ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ខ្ទេចខ្ទីគ្មានសេសសល់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃ២ ធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបទី៤៥ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ រណសិរ្សនេះបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជាពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមយុវជនជំនាន់ក្រោយត្រូវយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ហើយនេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានជនអគតិណាមកបំភ្លៃបានឡើយ។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ឆ្លងកាត់រយៈពេលជាច្រើនទសវត្សកន្លងមកនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ។

ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតអាទិភាព គន្លឹះចំនួន៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសយើងទាំងអស់គ្នាបាននឹងទទួលនូវសមិទ្ធផលថ្មីៗ ដូចជា៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលតភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វប្រវែង ១.៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩គីឡូម៉ែត្រ ការស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង ៩៨,៤០៥គីឡូម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលខ្លាស្ទុះ ដល់ឃុំស្វាយជ្រះ ស្រុកស្នួល ប្រវែង ៣១,២៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលខ្លាស្ទះ ដល់រង្វង់មូលព្រាប ស ក្រុងក្រចេះ ផ្លូវលេខ២ (វត្តប៉ាឆា) និងចាប់ពីរង្វង់មូលព្រាបស ដល់ធនាគារអេស៊ីលីដា ព្រមទាំងផ្លូវមាត់ទន្លេទីរួមខេត្ត ចាប់ពីរង្វង់មូលព្រាបស ដល់ទីតាំងខារ៉ាអូខេដោយមិន។ ជាមួយនេះ យើងក៏មានសមិទ្ធផលផ្សេងៗទៀត ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់បាននិងកំពុងជួសជុល ស្តារ និងសាងសង់ជាបន្តបន្ទាប់បន្ថែមទៀត

សំដៅលើកស្ទួយដល់ជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីជំនួយសង្គមតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ការលើកម្ពស់ជីវភាពរបស់មន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន ការលើកកកម្ពស់ជីវភាពរបស់កម្មករនិយោជិតការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈ ការមិនយកកម្រៃលើសេវាចុះបញ្ជីសំបុត្រកំណើត អាពាហ៍ពិពាហ៍ មរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជាដើម ៕

អត្ថបទដែលជាប់ទាក់ទង