**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម**អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់**សម្តេច ម៉ែន សំអន៖ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទេ ប៉ុន្តែបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់សន្និសីទការយល់ដឹងអំពីប្រទេសចិន**ចិន និងវៀតណាម បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ**អត្ថាធិប្បាយ÷ការកើនឡើងនៃសេដ្ឋកិច្ចចិន បានបង្កើនទំនុកចិត្តរបស់ពិភពលោក**លោក Xi បានត្រួតពិនិត្យការិយាល័យបញ្ជាការតំបន់សមុទ្រចិនខាងកើតនៃឆ្មាំសមុទ្រចិន**Tesla បានបើកដំណើរការ Cybertruck SUV បន្ទាប់ពីការពន្យារពេល ២ ឆ្នាំ**មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េ សង្ឃឹមថា កម្លាំងកម្ពុជា-កូរ៉េ នឹងប្រគៀកស្មារគ្នា ក្នុងប្រតិបត្តិការរក្សាសន្តិភាព**តើម៉ុងហ្គោលីបានជួយសហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី២ដោយរបៀបណា?**អ្នកនេសាទម្នាក់ ប្រគល់ត្រីរាជមួយក្បាលទម្ងន់ ៧៥គីឡូក្រាម ជូនមន្ត្រីជំនាញជលផល លែងចូលទន្លេវិញ

រាជរដ្ឋាភិបាល ដឹកនាំដោយបក្សប្រជាជន ធ្វើឲ្យកម្ពុជា សម្រេច និងរក្សាបាននូវចីរភាព នៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, ប្រទេសកម្ពុជា សម្រេច និង រក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យទាំងសង្គម -សេដ្ឋកិច្ចគួរជាទីមោទនៈ។

តាមរយៈសុន្ទរកថានាថ្ងៃទី២១ វិច្ឆិកានេះ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ ថ្ងៃនេះជាកម្មវិធីលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣នេះ ដែលសម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតក្នុងនាមជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ សម្តេចធិបតី ក៏ធ្លាប់បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធាន ផ្នែក និងកម្មករនិយោជិតនៅតាមរាជធានី-ខេត្ត ជាច្រើន លើករួចមកហើយដែរ។ នេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់បំផុត របស់ សម្តេចធិបតី ចំពោះ សុខទុក្ខបងប្អូនកម្មក រ និយោជិតយើង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បាទថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងល្អ រៀបចំពិធីនាពេលនេះ ហើយក៏សូមអរគុណចំពោះ លោកជំទាវ ខូវ លីគាង ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំពិធី និងម្ចាស់រោងចក្រ សហគ្រាសទាំងអស់ដែលបានអនុញ្ញាតឱ្យបងប្អូន កម្មករនិយោជិត បានចូលរួម ក្នុងកម្មវិធីនាព្រឹកនេះ និងបានឈប់ សម្រាក ១ថ្ងៃដោយមានប្រាក់ឈ្នួល។

ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ មានប្រសាសន៍ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត បានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យ នៅកៀក នឹង មូលដ្ឋានរស់នៅ របស់បងប្អូន រោងចក្រ-សហគ្រាសជាច្រើន ត្រូវបានពង្រាយ ទៅតាម បណ្តា ខេត្ត ផ្សេងៗទៀត ស្ទើរទូទាំង ប្រទេស ដែលចំនួនសរុប បាន កើន ឡើងពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ១៧ ៦៨៤ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៥លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិត ស្បែកជើង និងផលិតផល ធ្វើដំណើរនិងកាបូប មានចំនួន ១ ៣៤៣ រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួន ៨៩៦ ៩៣២ នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៧ពាន់លានដុល្លារ។

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, ប្រទេសកម្ពុជា សម្រេច និង រក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យទាំងសង្គម -សេដ្ឋកិច្ចគួរជាទីមោទនៈ។ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យម ក្នុងអត្រា ៧% ជាង ២ទសវត្សរ៍មុន ការ រីក រាល ដាលជាសកល នៃ ជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន»។

ឯកឧត្ដមបន្ថែមថា លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានគិតគូរនិងលើកកម្ពស់កាន់តែប្រសើរឡើង ជាក់ស្តែង ប្រាក់ឈ្នួលអប្បបរមាបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤ បើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២២១ ដុល្លារ ដល់ ២៣២ ដុល្លារ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស. ។

លើសពីនេះរដ្ឋមន្ត្រីការងារ លើកឡើងថា បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាក្នុងឆ្នាំ២០២៣ មានប្រទេសមួយចំនួនក្នុងតំបន់មានប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជា ដូចជាប្រទេសវៀតណាមមានចំនួនចន្លោះពី ១៣៧ដុល្លារ ទៅ ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៤០ដុល្លារ, ប្រទេសបង់ក្លាដែស ១១៦ដុល្លា (ចាប់ពីខែធ្នូ ឆ្នាំ២០២៣), ប្រទេសមីយ៉ាន់ម៉ា ៨៣ដុល្លារ និងប្រទេសឡាវ ៩០ដុល្លារ ប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង