**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព**រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា**«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើងដោយសង្គ្រាម និងរបប ប៉ុល ពត ដែលបន្សល់ទុកនូវផលវិបាកជាច្រើន**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ**ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន**សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ**ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា**យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម**ឯកឧត្តម កុល វីរក្ស អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅ ជាអភិបាលរងរាជធានី ខេត្ត**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី អះអាងថា ជនមានពិការភាព មានតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ**សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ**គណៈកម្មការខេត្តឡុងអាន និងក្រុមការងារជំនាញខេត្តស្វាយរៀង ជួបពិភាក្សាពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា**ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អញ្ជើញបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិនចូលសោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣**រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១​ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ**ក្រសួងបរិស្ថាន ប្រកាសសមិទ្ធផលការងារនៅត្រីមាសដំបូងនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចំរើន»

ភ្នំពេញ៖ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចំរើន»ត្រូវបានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសហការជាមួយរដ្ឋបាលខេត្តនិងសាលាក្រុងស្ទឺងត្រែងធ្វើឡើងនៅសួនច្បារមុខសាលាខេត្តស្ទឺងត្រែងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២៣ក្រោមអធិបតីភាពលោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឺងត្រែងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត , លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ត,និង លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការមន្ទីរបរិស្ថានខេត្ត យុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។

នាឱកាសប្រារព្ធទិវានេះលោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានលើកឡើងថា បញ្ហាបរិស្ថានគឺជាបញ្ហាដ៏ចម្បងមួយដែលពិភពលោកព្រួយបារម្ភនិងយកចិត្តទុកដាក់ខ្លាំង ទន្ទឹមនិងនេះពិភពលោកក៏កំពុងអនុវត្តនូវយន្តការបីស្អាតគឺ ទឹកស្អាត និងខ្យល់ស្អាត។

ដើម្បីជាការឆ្លើយតប ទៅនឹងប្រធានបទនៃទិវាអនាម័យបរិស្ថានជាតិនាពេលនេះ លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ត ស្ទឹងត្រែងបានអំពាវ នាវ ឲ្យជនរួមជាតិទាំងអស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ពិសេសការទុកដាក់សំណល់រឹង សំណល់ប្លាស្ទិក និងចូលរួម អនុវត្តយុទ្ធសាស្ត្រ (R4) ដែលក្រសួងបរិស្ថានបានដាក់ចេញ ក្នុងន័យសំដៅឈានទៅរកការបញ្ឈប់ការប្រើ ប្រាស់ប្លាស្ទិក រួមមានៈ ការបដិសេធមិនប្រើប្រាស់ ការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញនិងការកែច្នៃឡើងវិញ។

លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានស្អាត បរិស្ថានល្អ និងចីងរភាព ព្រមទាំងប្រើយុទ្ធនាការ១០០ថ្ងៃ ថ្ងៃនេះយើងមិនប្រើថងប្លាស្ទឹក ដើម្បីចូលរួមឲ្យមានបរិស្ថានល្អ។

ជាមួយគ្នានេះដែរលោក ចៅ មុន្នីរ៉ា ក៏បានកោតសរសើដល់មន្ទីរបរិស្ថានខេត្តនិងអាជ្ញាធរក្រុងស្ទឹងត្រែងក្នុងការរួមសហការគ្នាបានល្អ ចុះផ្សព្វផ្សាយ អប់រំ បញ្ច្រាបការយល់ដឹង និងធ្វើយុទ្ធនាការមិនប្រើប្រាស់ថង់ប្លាស្ទឹក សល់សិស្សានុនានានៅក្នុងក្រុងស្ទឹងត្រែង។

ទន្ទឹមនិងនេះលោកអភិបាលរងខេត្តក៏បានក្រើនរម្លឹក និងជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង