សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជ្រើសរើសយកពាក្យស្លោក កីឡារស់ក្នុងសន្តិភាព គឺពិតជាត្រឹមត្រូវណាស។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានជោគជ័យ គឺមានការចូលរួមពីគ្រប់ភាគីទាំងអស់។ សម្ដេចធិបតី បានបន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានបំផុសសារតីសាមគ្គីជាតិ ៕