**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នាដូចរឿងហុងកុង ចុងក្រោយម្នាក់ដេកពេទ្យ

ភ្នំពេញ៖ ក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម ចុងក្រោយយុវជនឈាមរាវម្នាក់ត្រូវបានបញ្ចូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ។​​​​ ហេតុការណ៍នេះ កើតទ្បើង​​នៅចំណុចផ្លូវកែងខាងមុខសាលាសម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​​ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងពីរក្រុម ដែលភាគីខាងជនរងគ្រោះមានគ្នា០៤នាក់ និងភាគីម្ខាងទៀតមានគ្នាប្រហែល០៨ទៅ០៩នាក់ បានឈ្លោះប្រកែកគ្នាក្រោយមកភាគីដែលមានគ្នាច្រើន បានជិះម៉ូតូបញ្ឆោតឱ្យភាគីខាងជនរងគ្រោះដេញលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវក្រុមជនដៃដល់យកឥដ្ឋការ៉ូឡាគប់ទៅលើក្រុមជនរងគ្រោះបណ្តាលឱ្យម្នាក់បែកក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។​​ ក្រោយកើតហេតុភ្លាមៗ កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនក្រុមជនដៃដល់ និងបក្ខពួកបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ​​ និងធ្វើកំណត់ហេតុចាត់ការបន្តតាមនីតិវិធី។

ក្នុងករណីខាងនេះ​​ ប្រជាពលរដ្ឋរស់នៅមូឡដ្ឋានខាងលើ បានសម្តែងការព្រួយបារម្ភជាខ្លាំង ក្រោយភូមិស្រុករបស់ខ្លួនកើនឡើងនៃក្រុមក្មេងទំនើងកាន់តែច្រើន ពួកគេបានប្រមូលផ្តុំគ្នាបង្កើតជាក្រុមបងតូចបងធំ គ្រប់គ្រងបែកចែកទឹកដីគ្នាគ្រប់គ្រងតាមតំបន់រៀងៗខ្លួន បើមានភាគីណាហ៊ានឈានជើងចូលទឹកដីក្រុមណាមួយនោះ គឺច្បាស់ជាមានជម្លោះកើតឡើង បង្កហិង្សាវាយកាប់ចាក់គ្នា គ្មានប្រណីដៃទេ រហូតដល់ពេលខ្លះមានអ្នករងគ្រោះថ្នាក់ដល់បាត់បង់ជីវិតក៏មានដែរ។ ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរសមត្ថកិច្ច ជួយបង្ក្រាបក្រុមក្មេងទំនើងទាំងនេះឱ្យអស់ពីភូមិស្រុក ដើម្បីសម្រេចបាននូវគោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ សូមសម្តែងការសាទរចំពោះអាជ្ញាធរសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងតាមប្រមាញ់ចាប់ក្រុមក្មេងទំនើងទាំងនោះ យកមកអនុវត្តច្បាប់ ព្រោះបើចាប់មិនបានទេ ក្រុមក្មេងទំនើងទាំងនោះនឹងនៅតែបន្តដើរវាយគេឯង បង្កភាពអសន្តិសុខដល់សង្គមជាតិ​​ ធ្វើឱ្យគ្មាននរណាហ៊ានមកលេងកម្សាន្ត ក្នុងខេត្តបាត់ដំបងទៀតទ្បើយ៕

អត្ថបទដែលជាប់ទាក់ទង