**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

សាលាដំបូងខេត្តបន្ទាយមានជ័យ បង្ហាញអំពីចំណាត់ការ និងនីតិវិធីតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលមានមនុស្សស្លាប់ និងរបួស ដែលក្រុមគ្រួសាររបស់ជនរងគ្រោះបង្ហោះសារតាមបណ្ដាញសង្គម នាំឲ្យមានការយល់ច្រឡំ

ភ្នំពេញ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្ហាញអំពីចំណាត់ការ និងនីតិវិធីដំណើរក្ដីតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស ហើយក្រុមគ្រួសាររបស់ជនរងគ្រោះបានបង្ហោះសារតាមបណ្ដាញសង្គម នាំឲ្យមានការយល់ច្រឡំពីសាធារណៈមតិ។

យោងតាមរយៈសេចក្ដីប្រកាសព័ត៌មាន សាលាដំបូងខេត្តបន្ទាយមានជ័យ បានអះអាងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៥ នៅចំណុចបង្គោលគីឡូម៉ែត្រ៣៧៨-៣៧៩ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦៖៣០នាទី បង្កដោយរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ2A-0392 ស៊េរីឆ្នាំ១៩៩៦ បើកបរដោយឈ្មោះ រិន សា ភេទប្រុស និងមានអ្នករួមដំណើរឈ្មោះ ចិត្ត សម្ព័ន្ធ ភេទប្រុស អាយុ៥០ឆ្នាំ បើកបរក្នុងទិសដៅពីលិចទៅកើត។

ពេលមកដល់កន្លែងកើតហេតុរថយន្តបង្កម៉ាកសាំយ៉ុងខាងលើ បានរេចង្កូតទៅឆ្វេងបុករថយន្តតូចមួយគ្រឿងម៉ាកតាវិសស្តូន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6732 ស៊េរីឆ្នាំ២០០០ បើកបរដោយឈ្មោះ កែវ នេត្រា ភេទស្រី អាយុ២១ឆ្នាំ និងអ្នករួម ដំណើរចំនួន២នាក់ ១-ឈ្មោះ យ៉ាត ម៉ារីយ៉ា ភេទស្រី អាយុ២១ឆ្នាំ ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ បើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច បណ្ដាលឲ្យជនរងគ្រោះ២នាក់ ១-ឈ្មោះ កែវនេត្រា និង២-ឈ្មោះ យ៉ាត ម៉ារីយ៉ា ស្លាប់នៅនឹងកន្លែងកើតហេតុ និងជនរងគ្រោះ២នាក់ ១-ឈ្មោះ កែវ បញ្ញា និង២-ឈ្មោះ ចិត្ត សម្ព័ន្ធ រងរបួសធ្ងន់ ហើយជនល្មើសឈ្មោះ រិន សា បានគេចខ្លួនពីកន្លែងកើតហេតុ។

បន្ទាប់ពីបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧២២ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ រួមមក តំណាងអយ្យការបានចេញដីកាកោះហៅភាគីពាក់ព័ន្ធ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ភាគី ដើមបណ្តឹងរដ្ឋប្បវេណីបានចូលមកផ្តល់ចម្លើយចំពោះមុខតំណាងអយ្យការ ចំណែកជនសង្ស័យឈ្មោះ រិន សា ភេទប្រុស បានគេចខ្លួនមិនចូលមកបំភ្លឺតាមការកោះហៅនោះទេ។ ដូច្នេះអយ្យការសម្រេចបើក ការស៊ើបសួរលើឈោ្មះ រិន សា ពីបទបើកបរបណ្តាលឲ្យមានរបួសអ្នកដទៃ និងបណ្ដាលឲ្យស្លាប់មនុស្ស ច្រើននាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១០០៩ អយង ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ក្រោយពីទទួលបានបណ្ដឹងពីតំណាងអយ្យការ ចៅក្រមស៊ើបសួរបានចេញដីកាកោះហៅភាគី ពាក់ព័ន្ធក្នុងសំណុំរឿងខាងលើ ដើម្បីធ្វើការសាកសួរយកចម្លើយ ប៉ុន្តែជនត្រូវចោទឈ្មោះ រិន សា ភេទ ប្រុស នៅតែបន្តគេចខ្លួន មិនចូលបំភ្លឺតាមការកោះហៅឡើយ ទើបចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យ ចាប់ខ្លួនលើឈ្មោះ រិន សា ភេទប្រុស បន្ទាប់មកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ បានចេញដីកាដំណោះស្រាយបញ្ចូនសំណុំរឿងខាងលើ និងជនត្រូវចោទឈ្មោះ រិន សា ភេទប្រុស ទៅជំនុំជម្រះតាមនីតិវិធី។

បន្ទាប់មកតំណាងអយ្យការបានចេញដីកាកោះហៅភាគីពាក់ព័ន្ធឲ្យចូលសវនាការ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ហើយសាលាដំបូងបានបើកសវនាការជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌ លេខ៧២២ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានចេញសាលក្រមព្រហ្មទណ្ឌលេខ ១៤៤ «ឈ»/១៤៦៦ ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២០ ដោយសម្រេចផ្តន្ទាទោស ឈ្មោះ រិន សា ភេទប្រុស កើតថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៩៦ ដាក់ពន្ធនាគារកំណត់ចំនួន៤(បួន)ឆ្នាំ ពីបទ «បើកបរបណ្ដាលឲ្យមានរបួសអ្នកដទៃ និងបណ្តាលឲ្យស្លាប់មនុស្សច្រើននាក់» ប្រព្រឹត្តនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា៨៣ មាត្រា ៨៥ កថាខណ្ឌ២ ចំណុច គ និង ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ រិន សា និងបង្គាប់ឲ្យឈ្មោះ រិន សា សងសំណងទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ងួន ស៊ីណេត ចំនួន ២២០.០០០.០០០ (ពីររយម្ភៃលាន) រៀល និងឈ្មោះ យ៉ុត ម៉ៃយ៉ាន ចំនួន១០០.០០០.០០០ (មួយរយលាន) រៀល ដោយសាលក្រមនេះបានប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទឈ្មោះ រិន សា និងកំបាំងមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ងូន ស៊ីណេត និងឈ្មោះ យ៉ុត ម៉ៃយ៉ាន (ដើមបណ្តឹង រដ្ឋប្បវេណីឈ្មោះ ងួន ស៊ីណេត និងឈ្មោះ យ៉ុត ម៉ៃយ៉ាន មានវត្តមានពេលប្រកាសសាលក្រម តែអវត្តមានពេលជំនុំជម្រះ)។

ចំពោះសំណុំរឿងព្រហ្មទណ្ឌខាងលើ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបានត្រឹមត្រូវ និងឆាប់រហ័សតាមនីតិវិធី និងមិនបានដោះលែងជនល្មើសដូចការលើកឡើងរបស់ក្រុមគ្រួសាររបស់ជនរងគ្រោះនោះទេ ហើយតុលាការនៅតែបន្ដខិតខំស្វែងរកពិរុទ្ធជនខាងលើមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង