**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

កម្ពុជាបិទបញ្ចប់ការធ្វើជាម្ចាស់ផ្ទះ សន្និសីទសកលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព

ភ្នំពេញ៖ បន្ទាប់ពីដំណើរការអស់រយៈពេល៣ថ្ងៃ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំពិធីបិទបញ្ចប់ការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព។

ពិធីបិទសន្និសីទសកលលើកទី៣នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, ព្រះអង្គម្ចាស់ មៀរ៉េត រ៉ាត សេត អាល់ ហូសេន ប្រេសិតនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងបណ្ដាភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកលលើកទី៣របស់កម្ពុជា បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តទទួលការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនេះបានបង្ហាញពីការទទួលខុសត្រូវរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០ និងបានផ្តល់សច្ចាប័នដល់អនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងឆ្នាំ២០១៣។

ឯកឧត្ដមបន្ដថា សន្និសីទសកលនេះ បានផ្តល់ឱកាសយ៉ាងច្រើន ក្នុងការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីឆ្លុះបញ្ចាំង ជំរុញលើកទឹកចិត្ត រៀនសូត្រ និងលើកកម្ពស់ ក្នុងជំនួយជនរងគ្រោះ ការប្រើប្រាស់បច្ចេកវិទ្យាជំនួយ ការប្រើប្រាស់ទិន្នន័យ ការគាំទ្រសុខភាពផ្លូវចិត្ត ការស្តារនីតិសម្បទា សេវាថែទាំសុខភាព សមធម៌សង្គម និងការបង្កើនកិច្ចសហប្រតិបត្តិការជាដើម ព្រមទាំងបានបង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ ទៅលើភាពស្មុគស្មាញនៃបញ្ហា និងឱកាសក្នុងកិច្ចការជំនួយជនរងគ្រោះ។

បើតាមទេសរដ្ឋមន្ដ្រី លី ធុជ សន្និសីទនេះ គឺជាជ្រុងមួយដ៏អស្ចារ្យក្នុងដំណើរការប្តេជ្ញាចិត្តដ៏មោះមុត និងរួមគ្នា ក្នុងកិច្ចការជំនួយជនពិការ ការគាំទ្រសុខភាពផ្លូវចិត្ត ការទទួលបានការថែទាំសុខភាពរបស់ជនរងគ្រោះ បរិយាបន្នសង្គម-សេដ្ឋកិច្ច និងសារៈសំខាន់នៃការប្រមូលទិន្នន័យ។ បទពិសោធន៍ និងទស្សនៈល្អៗ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេសចូលរួម។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍បូកសរុបលទ្ធផលសន្និសីទ របស់លោកទេសរដ្ឋមន្ដ្រី លី ធុជ ទេសរដ្ឋមន្រ្តី និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និសីទនេះឡើង ដោយទទួលបាននូវលទ្ធផល គួរជាទីកត់សម្គាល់។ កម្ពុជា ពិតជាមានសេចក្តីសោមនស្ស និងមោទនភាព ដែលបានរៀបចំសន្និសីទនេះឡើងដោយឈរលើស្មារតីទទួលខុសត្រូវ និងប្រកបដោយមេត្តាធម៌។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា កម្ពុជាធ្លាប់ហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាតំបន់អសន្តិសុខ ជាវាលពិឃាត ជាចម្ការមីន ប៉ុន្តែក្រោមនយោបាយឈ្នះៗរបស់ អគ្គមគ្គុទេសឯកស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន កម្ពុជាបានប្រែក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាពពេញលេញ មាននីតិរដ្ឋ និងស្ថិរភាពនយោបាយ សមស្របតាមគោលការណ៍លទ្ធិប្រជាធិបេតយ្យ សេរីពហុបក្ស និង មាន ព្រះមហាក្សត្រ ជាទីសក្ការៈ គង់ប្រថាប់ជាម្លប់ ហើយបច្ចុប្បន្នកំពុងតែដើរលើមាគ៌ាដ៏ត្រឹមត្រូវត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឯកឧត្ដមបន្ដថា ទោះជាយ៉ាងណាក្តី ស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន ដែលបង្កឡើងដោយជម្លោះក្នុងតំបន់ និងផ្ទៃក្នុង រយៈពេលជាង ៣ ទសវត្សរ៍ ចាប់តាំងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៩៨ បានបន្សល់ទុកនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងធ្ងន់ធ្ងរ និងស្មុគស្មាញយ៉ាងខ្លាំង ដែលក្នុងនោះ គិតពីឆ្នាំ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជាមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៦៥,០៣១នាក់ ក្នុងចំណោមជនរងគ្រោះ ទាំងនោះមានស្លាប់ចំនួន១៩,៨២២នាក់ របួសចំនួន៣៦,១២៣នាក់ និងពិការអវយវៈចំនួន៩,០៨៦នាក់។កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជួយគាំពារដល់ជនរងគ្រោះ និងជនមានពិការភាពតាមរយៈការអនុវត្តគោលនយោបាយ ដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ លើកកម្ពស់ជីវភាព កំណើន និងឱកាសការងារ ការអប់រំ និងការពារលើកតម្កើង សិទ្ធិជនពិការ ព្រមទាំងរៀបចំបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បង្កលក្ខណៈ ដល់ជនពិការផងដែរ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០១៨-២០២៣ ដោយបានគិតគូរយ៉ាងល្អិតល្អន់អំពីការដោះស្រាយជីវភាព សេដ្ឋកិច្ច ការងារ និង មុខរបរជូនជនមានពិការភាព។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និង បែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣,៧៤៨នាក់ (ស្រី ២៣%) បម្រើការងារក្នុង៣៧ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជន ដែលមានពិការភាពមានចំនួន៥,៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង២៩១គ្រឹះស្ថានឯកជន។

លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និង សកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមអ្វីដែលឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង