**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្រជាតិជួយពលរដ្ឋ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឱ្យសម្រេចគោលដៅបី ក្នុងពេលតែមួយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ ឆ្នាំ២០២៣-២០២៨ គឺជួយប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រព័ន្ធ គឺធ្វើឱ្យសម្រេចគោលដៅបី ក្នុងពេលតែមួយ ។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១០ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «តាមរយៈយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨ គោលដៅធំរបស់យើង គឺជួយប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រព័ន្ធ ប៉ុន្តែទស្សនវិស័យរបស់យើង គឺមានច្បាស់លាស់ តាមរយៈការជួយប្រជាពលរដ្ឋយើង នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងអាចប្រើប្រាស់ព្រួញតែមួយបាញ់បានសត្វបី។ ពង្រឹងបងប្អូន ជួយបងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមួយចំនួន ស្ថិតនៅក្រុមប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងជីវភាពក្រីក្រ ។ ដូច្នេះការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឱ្យសម្រេចគោលដៅបីក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ច នេះជាគោលដៅ និងទស្សនទានក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រជាតិនេះ»។

សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា សត្វទាំងបីដែលត្រូវផ្លែព្រួញតែមួយបាញ់បាន ដូចខាងក្រោម៖

១.កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម៖ ការជួយប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ឱ្យកាន់តែមានជីវភាពល្អ គឺជាការកាត់បន្ថយគម្លាតរវាងអ្នកមានជីវភាពលំបាក ឱ្យមកនៅកៀកជាមួយនឹងអ្នកដែលមានជីវភាពធូរធា ដែលនេះជាការបង្កើន នូវគោលនយោបាយអភិវឌ្ឍន៍ដោយសមធម៌ ដែលជាការរុញការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

២.ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច សង្គមជាតិ៖ ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ និងក្រីក្រ គឺជាអ្នកដែលងាយរងផ្សេងៗ ដូចជាកូវីដ១៩ ផលប៉ះពាល់អតិផរណាជាដើម ដូច្នេះរាជរដ្ឋាភិបាលត្រូវរកពួកគាត់ឱ្យឃើញ ដើម្បីជួយពួកគាត់ ក្នុងការពង្រឹងភាពធន់ តាមរយៈការជួយនូវគោលនយោបាយគាំពារ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត។

៣.ជំរុញការកំណើនសេដ្ឋកិច្ច៖ ដោយសារតែប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ជាចលករសំខាន់ក្នុងសេដ្ឋកិច្ចជាតិ បើសិនរាជរដ្ឋាភិបាលជួយឱ្យពួកគាត់រីកចម្រើន នោះសេដ្ឋកិច្ចជាតិក៏រីកម្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង