**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យមន្ត្រីនគរបាលដែលមិនធ្លាប់ឆ្លងវគ្គ និងមន្ត្រីដែលផ្ទេរពីស៊ីវិលមក ចាំបាច់ត្រូវចូលសិក្សាវគ្គបណ្ដុះបណ្ដាល ជំនាញនគរបាល

ភ្នំពេញ៖ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ និងមន្ត្រីដែលផ្ទេរពីស្ថាប័នស៊ីវិលមកបម្រើការងារជានគរបាលជាតិ ដែលមិនធ្លាប់បានឆ្លងវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាល បើទោះមានឋានន្តរស័ក្តិ និងមុខតំណែងកម្រិតណាក៏ដោយ។

ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ជាការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងនាមជានគរបាលពេញលក្ខណសម្បត្តិ ស្របនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងទៀតថា ក្នុងបរិបទនៃយុគសម័យឌីជីថលនេះ កងកម្លាំង នគរបាលជាតិចាំបាច់ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មតាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព ទាំងក្នុងក្របខ័ណ្ឌដឹកនាំបញ្ជា និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល និងស្របតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពដែលប្រើប្រាស់កងកម្លាំង។ ទន្ទឹមនេះ ក៏ត្រូវសិក្សាគិតដល់ការបំពាក់សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទក្នុងកិច្ចប្រតិបត្តិការ ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច បម្រើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើរផងដែរ។

ទាក់ទងនឹងការបណ្ដុះបណ្ដាលនេះទៀតសោត ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្ត ពីគ្រប់ភាគីពាក់ព័ន្ធ ដោយផ្អែកលើផែនការ បទប្បញ្ញត្តិ គោលការណ៍ គុណតម្លៃ និងអភិក្រម ៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក ១ គឺការមើលឃើញចំណុចខ្វះខាត។ បន្ថែមលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា គប្បីត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីប្រែក្លាយទៅជាបណ្ឌិត្យសភាឌីជីថល និងគប្បីពិនិត្យឡើងវិញគ្រប់មុខវិជ្ជាបង្រៀន កម្មវិធីសិក្សានានា ក្នុងរយៈពេល២ឆ្នាំម្ដងយ៉ាងយូរ ក្នុងស្មារតីរត់ឱ្យទាន់សភាពការណ៍ជាតិ និងអន្តរជាតិ។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹកដល់សិក្ខាកាម និងសិស្សនគរបាលជ័យលាភីទាំងអស់ គប្បីតាំងចិត្តថាជាអ្នកបម្រើប្រជាពលរដ្ឋរាល់គ្រប់សេវា និងធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញរត់មករកនគរបាលនៅពេលមានតម្រូវការ ឬមានបញ្ហាណាមួយ។ លើសពីនេះ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និង មានគុណតម្លៃ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។

តាមរបាយការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យដឹងថា មកដល់ពេលនេះ ថ្នាក់ដឹកនាំនគរបាល ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលរួចរាល់ក្នុងវគ្គសុក្រឹតការ សរុបមានចំនួន៤ជំនាន់ និងមានសិក្ខាកាមចំនួន១០៥១នាក់ ក្នុងនោះនគរបាល ជានារីចំនួន១១២នាក់។ ចំពោះជំនាន់ទី៥ ដែលនឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលនាពេលឆាប់ៗខាងមុខ នឹងមានសិក្ខាកាមប្រមាណ៤០០នាក់។ បន្ទាប់ពីនេះក្រសួងមហាផ្ទៃ នឹងចាត់បញ្ជូនមន្ត្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លងកាត់វគ្គជំនាញនគរបាលនៅឡើយនោះ ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង