សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលកម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយចំពោះអ្នកវិភាគ នៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីកម្ពុជា ។
សម្ដេចបញ្ជាក់ថា ឥរិយាបថនេះមិនត្រឹមតែ មិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ ប្រទេសជាតិទៅវិញ ។
ជាមួយគ្នានោះសម្ដេចធិបតី ក៏បានថ្លែងថា មានវិទ្យុបរទេសនៅក្រៅស្រុកមួយ មិនដែលហ៊ានផ្សាយពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ប៉ុន្ដែខិតខំប្រឌិតព័ត៌មានផ្សព្វផ្សាយ រឿងមិនពិត ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាឱ្យពលរដ្ឋខឹងស្អប់រាជរដ្ឋាភិបាល ៕
